ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ផ្ដល់ជូនកងទ័ពជួរមុខ ២រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ
Wed,10 September 2025 (Time 09:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខាកាកបាទក្រហមកម្ពុជា ផ្ដល់ជូនវីរៈកងទ័ពជួរមុខ ២រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា លោកនាយចំណង់ យឹង យីង អាយុ ៦០ ឆ្នាំ និង លោកព្រឹន្ទបាលឯក ដួង ចិន្ត្រា អាយុ ៤៧ឆ្នាំ ជាវីរយុទ្ធជនជួរមុខ ក្នុងអង្គភាពវរ:សេនាតូច ២១១ នៃកងពលធំលេខ ២១ ទិសប្រសាទតាក្របី មានជម្ងឺលើសសម្ពាធឈាម និង រលាកសរសៃឆ្អឹងខ្នង រួមទាំងឆ្អឹងផាល ។ ពួកគាត់ មានគ្រួសារនៅក្នុងស្រុកបាធាយ ដោយលោកនាយចំណង់ យឹង យីង រស់នៅភុមិ ជ្រែក ឃុំបាធាយ រីឯលោកព្រឹន្ទបាលឯក ដួង ចិន្ត្រា រស់នៅ ភូមិបែកពាង ឃុំជាលា ។ ប៉ុន្តែដោយមានបញ្ហាសុខភាព វីរយុទ្ធជនជួរមុខទាំង ២រូប ត្រូវបានមេបញ្ជាការអង្គភាពអនុញ្ញាតច្បាប់វិលមកមូលដ្ឋាន ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលសេវាពិនិត្យ ព្យាបាល ជាបន្ទុកទាំងស្រុងរបស់មន្ទីរពេទ្យបង្អែកស្រុក ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជម្ងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ