ភ្នំពេញ៖ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីលាងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ចឹង ហៃយ៉ាង (ZHENG Haiyang) អភិបាលរងខេត្តហឺណាន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ក្នុងពិធីទទួលស្វាគមន៍នោះក៏មានការអញ្ជើញចូលរួមពីលោក ចាន់ ដេវីដ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាច្រើនរូប។ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលមានការរីកលូតលាស់លើគ្រប់វិស័យអស់រយៈពេល ៦៧ឆ្នាំកន្លងមកហើយ។ បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចឡើងពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗកន្លងទៅនេះ ដែលបានបង្ហាញពីការរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ក្នុងឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានគាំទ្របទឈប់បាញ់ និងបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានយ័នដល់កម្ពុជា ដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនជាមួយខេត្តហឺណាន ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំជំរុញកិច្ចសហប្រតិបត្តិការថ្មីលើវិស័យអធិការកិច្ច រវាងក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តហឺណាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយតម្លាភាព ភាពជឿជាក់ និងអភិបាលកិច្ចល្អរវាងប្រទេសទាំងពីរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ