ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទៅចែកជូនដល់កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគ១ ដែលបានចងសម្ព័ន្ធមេត្រីជាមួយក្រសួងបរិស្ថាន នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
Wed,10 September 2025 (Time 12:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមហ៊ុន អាន ម៉ាឌី ហ្គ្រុប ចំការកៅស៊ូពាមជាំង រដ្ឋបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគទី១នៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំ មិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព ក្រសួងបរិស្ថានរួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ ដល់សុខទុក្ខកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ ជាពិសេសបាននាំយកជាស្បៀង គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ យកទៅជូនកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានទឹកដី ប្រកបភាពអង់អាចក្លាហាន លះបង់កម្លាំងកាយ ចិត្ត និងអាយុជីវិត ក្នុងការពារជាតិ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បាននាំយកប្រសាសន៍ផ្តាំសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរបស់ក្រសួងបរិស្ថានផងដែរ។

ជាមួយអំណោយដថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងឱកាសនោះរួមមាន អង្ករ ត្រីខ គ្រឿងឧបភោគបរិភោគជាច្រើន កុំព្យុទ័រយួរដៃ ម៉ាស៊ីនព្រីនធ័រ និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត រួមជាមួយថវិកាមួយចំនួនផងដែរ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសផ្តល់អំណោយដ្រូនចំនួន៥គ្រឿង ដល់បញ្ជាការដ្ឋានយោធភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមពង្រឹងខឿនការពារជាតិ ជាពិសេសក្នុងការឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក្នុងភូមិខេត្តស្ទឹងត្រែងផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានថ្លែងអំណរគុណ ដល់ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព ជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជន។ សម្ព័ន្ធមេត្រីនេះ បានធ្វើឱ្យទំនាក់ទំនងរវាងអង្គភាពកងទ័ព ជាពិសេសទ័ពជួរមុខនៃយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង កាន់តែមានភាពមុះមុត ក្នុងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាតប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការឈ្លានពានពីសត្រូវ គាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ