ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២រោច ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣.២៤២នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចនូវភាពចាំបាច់នៃការទទួលខុសត្រូវខ្ពស់របស់សេវាឯកជន ដើម្បីធ្វើជាដៃគូរជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលជូនប្រជាជន និងសំដៅទៅលើការបង្កើនភាពទាក់ទាញរបស់សេវាសុខភាពរបស់កម្ពុជា។ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តលើកយកចំនុចគន្លឺះ២បន្ថែមទៀត នៅក្នុងចំនុចគន្លឹះទាំង៨ ដែលអ្នកដឹកនាំម្នាក់ៗត្រូវបំពេញ ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាពសកម្ម (a leader needs to be in action)។ ចំណុចគន្លឹះបន្ថែមទាំង២ រួមមាន៖ (១). អ្នកដឹកនាំជាអ្នកមានទំនាក់ទំនងយ៉ាងល្អ(good communicator), (២). អ្នកដឹកនាំត្រូវជា អ្នកចរចារ/អ្នកសម្របសម្រួលយ៉ាងល្អ (good negotiator) ដែលជាអ្នកមានសមត្ថភាពសម្របសម្រួលក្នុងក្របខណ្ឌត្រឹមត្រូវ និងប្រកបដោយជំហរច្បាស់លាស់ ក្នុងការចរចារ ដើម្បីផលប្រយោជន៍របស់វិស័យ អង្គភាព ឬប្រជាជន។ ក្រៅពីចំនុចគន្លឺះលើភាពជាអ្នកដឹកនាំទាំងពីរខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យបានបន្តរលើកយកទ្រឺស្តីនៃការយល់ដឹងរបស់មនុស្សតាមលទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការបង្ហាញពី (១). សកម្មភាពរបស់មនុស្សក្នុងការកែប្រែសង្គម និងធម្មជាតិដែលបណ្តាលអោយមានវិវិត្តន៍នៃការយល់ដឹង និង (២). ទ្រឹស្តីដែលថាចំណេះដឹងរបស់មនុស្សជាតិគ្មានដែនកំណត់ ដែលនេះជាមូលដ្ឋានឱ្យមនុស្សលោក បន្តរកឃើញនូវការរបកឃើញថ្មីៗ ដើម្បីបម្រើផលប្រយោជន៍ឱ្យមនុស្សលោក។ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះមានបទបង្ហាញចំនួន២ផ្តោតលើការកាត់បន្ថយការឆ្លងរោគ គឺបទបង្ហាញមកពីមន្ទីរពេទ្យបង្អែកពញាឮ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល និងមកពីមន្ទីរពេទ្យបង្អែកបាទី នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ