ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយអនុប្រធានកិត្តិយសសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា
Fri,08 August 2025 (Time 12:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 77នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ ម៉ែន នារីវុឌ្ឍី អនុប្រធានកិត្តិយសសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា និងសហការី ចូលជួបសំដែងការគួរសម និងគោរពរាយការណ៍ពីសកម្មភាពសមាគម ព្រមទាំងពិភាក្សាផ្លាស់ប្ដូរយោបល់ និងកិច្ចសហប្រតិបត្តិការជំរុញវិស័យអេកូទេសចរណ៍នៅតំបន់រតនគិរីតាមរយៈការអភិរក្សសត្វដំរីពូជក្នុងស្រុក នាទីស្តីការក្រសួង។

លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្ទីអំពីសកម្មភាពរបស់សមាគម ដែលរួមមានការចូលរួមចំណែកក្នុងការចិញ្ចឹមថែទាំអភិរក្សដំរីក្នុងស្រុកដែលនៅសល់ចុងគេបង្អស់ក្នុងខេត្តរតនគិរី និងសមទ្ធិផលដ៏ល្អគឺអាចបង្កាត់កូនដំរីបាន ដែលបច្ចុប្បន្នសមាគម បានចិញ្ចឹមថែទាំដំរីទាំង៤ ក្បាល (ឈ្មោលពីរ ញីមួយ និងកូនដំរីមួយ)។ សមាគម ក៏បានចូលរួមចំណែកអភិវឌ្ឍអេកូទេសចរណ៍នៅក្នុងតំបន់ ដោយបានផ្សព្វផ្សាយជូនភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរទេសេរចណ៍កម្សាន្តក្នុងតំបន់ និងមកលេងជាមួយដំរី រួមទាំងការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយដំរី ដើម្បីបង្កើតការយល់ដឹងរបស់ពួកគាត់។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ពិសេសកិច្ចអភិរក្សពូជដំរីក្នុងស្រុកដ៏កម្រ ដែលជាការរួមចំណែកដល់ការបង្កើតនូវផលិតផលទេសចរណ៍ថ្មី និងដែលមានតម្លៃបន្ថែម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ មានក្តីសោមន្សក្នុងការផ្តល់កិច្ចសហប្រតិបត្តិការជួយផ្សព្វផ្សាយពីការអភិរក្សពូជដំរី និងសក្តានុពលទេសចរណ៍បែបអេកូទេសចរណ៍ក្នុងតំបន់ដែលសមាគមកំពុងអភិរក្ស ដើម្បីទាក់ទាញការយល់ដឹង និងចូលរួមពីប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ទិសទីចូលរួមអភិរក្សសត្វដំរី និងសត្វព្រៃទាំងអស់ ព្រមទាំងការជួយថែរក្សាតំបន់អេកូទេសចរណ៍ដ៏ស្រស់បំព្រងរបស់កម្ពុជានាភាគឥសានជាតំបន់អេកូទេសចរណ៍ប្រកបដោយនិរន្តភាព និងបរិយាប័ន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ