ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាមេរិកនឹងជួយផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានមួយតាមដានបទឈប់ បាញ់រវាងកម្ពុជា និងថៃឱ្យបានឆាប់បំផុត
Thu,07 August 2025 (Time 09:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសឲ្យដឹងថា អាមេរិកនឹងជួយផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានមួយតាមដានបទឈប់ បាញ់រវាងកម្ពុជា និងថៃឲ្យបានឆាប់បំផុត។

លោកជំទាវបន្តថា នៅលើទឹកដីប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាឯកឧត្តម នាយឧត្តមសេនីយ៍ទៀ សីហា បានជួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកអា មេរិក និងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ដោយកិច្ចជំនួបនោះភាគីអាមេរិកបានបញ្ជាក់អំពីជំហររបស់ខ្លួន ជាថ្មីថាអាមេរិកគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកឯកឧត្តម ដូ ណាល់ត្រាំ ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេន។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបជាមួយប្រមុខការពារជាតិកម្ពុជាទាំងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ទាំងមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក នឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃដំណើរការទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពបំផុតផងដែរ។

លោកជំទាបានបញ្ជាក់ថា«សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឲ្យបានលឿនបំផុត។ លើសពីនេះទៅ ទៀតសហរដ្ឋអាមេរិកក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមានការធ្វើផែនការណ៍យោធា គ្រឿងបរិក្ខា ប្រព័ន្ធបញ្ជូនកម្លាំង ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារៈបច្ចេកទេសទំនើប ៗជាច្រើនទៀត។ ទាំងនេះជាការបង្ហាញនៃការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមក្នុងការកសាងឲ្យ មានសន្តិភាពកើតឡើងយ៉ាងពិតប្រាកដ»។

សូមបញ្ជាក់ថា ក្រៅពីជួបជាមួយភាគីអាមេរិក ប្រមុខការពារជាតិកម្ពុជាក៏បានជួបពិភាក្សាគ្នាជាថ្មី ផងដែរជាមួយមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការសម្របសម្រួលដើម្បីអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយជំរុញឲ្យមានការបង្កើតក្រមប្រតិបត្តិ និងឈានទៅដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យបានមកវិញនូវសុខសន្តិភាពឲ្យបានាឆាប់រហ័សជាទីបំផុតនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ