ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម ម៉ៅ ធនិន៖ ទឹកដីពិតជាសំខាន់ណាស់សម្រាប់ជនជាតិមួយ ដូច្នេះការការពារទឹកដី គឺជារឿងសំខាន់បំផុត
Thu,07 August 2025 (Time 09:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 120នាក់)

កំពត៖ អភិបាលខេត្តកំពត ឯកឧត្ដម ម៉ៅ ធនិន បានលើកឡើងថា យើងបានកើតជាជនជាតិមួយ មានទឹកដីកំណើតមួយដែលបញ្ជាក់ពីប្រទេសជាតិមួយក្នុងផែនដី ហើយភារកិច្ចដែលជនជាតិមួយ ប្រទេសមួយត្រូវធ្វើដើម្បីកូនចៅជំនាន់ក្រោយ គឺការថែរក្សាទឹកដីកំណើតខ្លួនឱ្យបានគង់វង្ស។

ការលើកឡើងដូចនេះ ក្នុងឱកាសដែល ឯកឧត្ដមចុះជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះគ្រួសារវីរៈកងទ័ពដែលមានទីលំនៅក្នុងស្រុកកំពង់ត្រាច ចំនួន ៤៩គ្រួសារ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលាស្រុកកំពង់ត្រាច។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានបន្ថែមថា ប្រជាជនកម្ពុជាទាំងមូលពិតជាមានសំណាងខ្លាំងណាស់ដែលមានមេដឹកនាំដ៏ល្អ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសការយកបានមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន និងបន្តថែរក្សាសុខសន្តិភាពរួមជាមួយនឹងការអភិវឌ្ឍ។ ជាក់ស្តែងក្នុងពេលវេលាដែលមានការឈ្លានពានចង់បានទឹកដីពីសំណាក់ប្រទេសជិតខាង សម្តេចទាំងទ្វេរបានខិតខំអស់ពីកម្លាំងចិត្ត កម្លាំងកាយ ក្នុងការស្វែងរកនូវការបញ្ចប់ការឈ្លានពានដោយសន្តិវិធី ហើយសម្តេចទាំងទ្វេរនៅតែក្រាញននៀល ខាំស្មោះនៅជាមួយវីរៈកងទ័ព និងប្រជាជនកម្ពុជាដោយមិនរត់ចោលនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា តាមការចង្អុលបង្ហាញដោយផ្ទាលពីសំណាក់ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត រួមជាមួយសប្បុរសជននៅទូទាំងខេត្ត បានរួមគ្នាឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោក សំភារៈ និងថវិកា ដើម្បីផ្តល់ជូនទៅវីរៈកងទ័ពសមរភូមិមុខដែលកំពុងបំពេញតួនាទីការពារទឹកដី ជាតិមាតុភូមិ និងប្រជាជន មិនតែប៉ុណ្ណោះគ្រួសាររបស់វីរៈកងទ័ពដែលនៅសមរភូមិក្រោយនេះក៏ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពផងដែរ។ ការចូលរួមចំណែករបស់សប្បុរសជន និងប្រជាពលរដ្ឋនៅសមរភូមិក្រោយបានបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំ ក្នុងនាមខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ក្នុងស្មារីជាតិនិយមពិតប្រាកដ ដែលស្របនឹងពាក្យមួយថា “ជួរមុខប្រយុទ្ធ ជួរក្រោយផ្គត់ផ្គង់)។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើរ និងថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះវីរៈកងទ័ព និងគ្រួសារវីរៈកងទ័ពទាំងអស់ ដែលបានចាកចេញពីក្រុមគ្រយសារទៅការពារទឹកដីពីការឈ្លានពានរបស់សត្រូវ ដែលនេះគឺជាគំរូវីរៈភាពដែលប្រជាជន និងកូនខ្មែរជំនាន់ក្រោយគ្រប់រូមត្រូវចងចាំជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ