(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍តោ ដាញ់ អេងប៊ុនថាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍ដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អំពីសភាពការណ៍សន្តិសុខ និងធ្វើការផ្សព្វផ្សាយនូវលិខិតបង្គាប់ការ ស្តីពីការចាត់តាំងក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។សូមជម្រាបថា ក្រុមព័ត៌មានទាន់ហេតុការណ៍នេះ គឺជាយន្តការដ៏ចាំបាច់មួយដែលត្រូវបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗ រួមមាន៖* លើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្ដូរ ឬចែករំលែកព័ត៌មានអំពីសភាពការណ៍ និងស្ថានភាពរបស់ជនបរទេសដែលកំពុងមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារផលប្រយោជន៍ជូន ពួកគាត់ឲ្យបានល្អប្រសើរ* ធ្វើកិច្ចសហការ និងទំនាក់ទំនងល្អរវាងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំងមានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ពត៌មានទៅវិញទៅមក ក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បាតុភាព អំពើភេរវកម្ម អំពើដែលបង្កឲ្យមានអសន្តិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងទៀត ឲ្យបានទាន់ពេលវេលា* ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសេចក្តីសុខសុវត្ថិភាពដល់ជនបរទេស ទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងនិវេសនដ្ឋាន ទីតាំង ស្ថានទូត ស្ថានកុងស៊ុល និងមន្ត្រីការទូតទាំងអស់កំពុងមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា* ការពារសន្តិសុខ និងសុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេសទាំងអស់ឲ្យបានកាន់តែល្អប្រសើរ ក្នុងគោលដៅទាក់ទាញវិនិយោគិន និង ទេសចរណ៍អន្តរជាតិ ចូលព្រះរាជាណាចកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ