ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជូនដំណឹងពីប្រតិបត្តិការ ល្បែងកាស៊ីណូស្របច្បាប់នៅកម្ពុជា
Wed,06 August 2025 (Time 09:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 114នាក់)

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានចេញសេចក្តីជូនដំណឹង ស្តីពីប្រតិបត្តិការល្បែងកាស៊ីណូស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នីតិបុគ្គលអាចប្រតិបត្តិការល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

គ្មានបុគ្គលណាអាចតាំងខ្លួន ជាតំណាងរបស់ អ្នកកាន់កាប់អាជ្ញាបណ្ណ និងប្រតិបត្តិករល្បែងពាណិជ្ជកម្ម បានឡើយ លើកលែងតែមានការអនុញ្ញាត អនុលោម តាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ ដែលដាក់ឱ្យដំណើរការដោយប្រតិបត្តិករល្បែង ពាណិជ្ជកម្ម ត្រូវមានការអនុញ្ញាតជាមុន។

មាត្រា៧៤ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា ប្រតិបត្តិករល្បែងពាណិជ្ជកម្ម មិនត្រូវដំណើរការល្បែងណាមួយនៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្មឡើយ លុះត្រាតែ៖

ក៖ មានការយល់ព្រមជាមុនលើប្រភេទនៃល្បែងពី គ.ល.ក. ដែលការយល់ព្រមនេះនៅមាន សុពលភាពជាធរមាន។
ខ៖ ល្បែងនោះត្រូវបានដំណើរការ ឬលេងស្របតាមរបៀបលេង និងវិធានល្បែងដែលអនុម័ត ដោយ គ.ល.ក.។
គ៖ ល្បែងនោះត្រូវបានដំណើរការដោយបុគ្គលិកពិសេសដែលមានអាជ្ញាបណ្ណ។

ដូចនេះ ដើម្បីអាចប្រតិបត្តិការល្បែងកាស៊ីណូស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជា ធរមានបាន ត្រូវ៖

- មានអាជ្ញាបណ្ណកាស៊ីណូពី គ.ល.ក. ដែលនៅមានសុពលភាព និងត្រូវធ្វើប្រតិបត្តិការ អាជីវកម្មកាស៊ីណូនៅទីតាំង ដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណកាស៊ីណូ តែប៉ុណ្ណោះ
- មានវិញ្ញាបនបត្រចុះបញ្ជីប្រភេទល្បែង វិធានល្បែង ឧបករណ៍ និង/ឬកម្មវិធីល្បែងកាស៊ីណូ
- មានឧបករណ៍និង/ឬកម្មវិធីល្បែង ដែលបានចុះបញ្ជី និងមានការទទួលស្គាល់ពី គ.ល.ក. (មានបិទ Sticker ដូចគំរូភ្ជាប់ជូន)៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ