ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តតាកែវ ជួបសំណេះសំណាលជាមួយបងប្អូនពលករចំណាកស្រុកទើបវិលត្រឡប់មកពីប្រទេសថៃ វិញ នៅមូលដ្ឋានស្រុកកោះអណ្ដែត
Wed,06 August 2025 (Time 09:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 112នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករ ជាង ២០០នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកកោះអណ្ដែត។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងប្រាប់ បងប្អូនពលករទាំងអស់ កុំអោយមានការព្រួយបារម្ភពាក់ព័ន្ធ ទៅការស្វែងការងារធ្វើនៅក្នុងស្រុក ព្រោះគ្រាន់តែស្រុកកោះអណ្ដែត មួយមានរោងចក្រទើបបើកថ្មីចំនួន ៦រោងចក្រ និងត្រូវការកម្មករបំរើការងារចំនួនជាង ១ពាន់នាក់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា សម្រាប់ខេត្តតាកែវរយៈពេល ៦ខែដើមឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបាន អ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហ៊ំទឹកប្រាក់ចំនួនជាង ៩៧លានដុល្លាអាមេរិក។ គម្រោងវិនិយោគនេះបានបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវបានចំនួនជិត ២ម៉ឺនកន្លែង ហើយបច្ចុប្បន្នក៍មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ