ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៦ម៉ឺននាក់ ឱ្យចូលធ្វើការនៅតាមបណ្តារោងចក្រសហគ្រាស
Wed,06 August 2025 (Time 01:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 249នាក់)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា ខេត្តកំពង់ស្ពឺបាននិងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង៦ម៉ឺននាក់ឱ្យចូលទៅបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស។

ក្នុងឱកាសជួបសំណេះសំណាលនិងផ្តល់គ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ក្នុងស្រុកបសេដ្ឋ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឱ្យខេត្តកំពង់ស្ពឺមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសគឺកំណើនរោងចក្រ សហគ្រាសដែលគិតមកទល់ថ្ងៃនេះគឺមានប្រមាណ១៤៥៨រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត៣០ម៉ឺននាក់។ទន្ទឹមនិងការកើនឡើងរោងចក្រសហគ្រាសនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បាននិងកំពុងមានតម្រូវការនូវកម្លាំងពលកម្មប្រមាណជាង៦ម៉ឺននាក់បន្ថែមទៀតផងដែរ ដើម្បីបំពេញទៅតាមរោងចក្រ សហគ្រាស ហើយរោងចក្រ សហគ្រាសទាំងអស់នោះសុទ្ធតែជាសមាជិកប.ស.ស។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញនូវការត្រេកអរគ្រាដែលឃើញបងប្អូនជាពលករបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ពិសេសស្រុកកំណើតរបស់បងប្អូនដែលជាឱកាសក្នុងការជួបជុំកូនចៅនិងក្រុមគ្រួសារ គ្រាដែលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសថៃ។ការវិលត្រឡប់មកកាន់ស្រុកកំណើតនេះដែរ បងប្អូនអាចធ្វើការនៅក្នុងស្រុកខ្លួនឯងដោយមិនមានការព្រួយបារម្ភ កូនៗអាចបានរៀនសូត្រមានខ្ពង់ខ្ពស់ដោយមិនបាច់តាមឪពុកម្តាយធ្វើចំណាក់ស្រុកទៀតទេ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកត្រូវសហការជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្នុងការរៀបជាតារាងបង្ហាញពីបណ្តារោងចក្រសហគ្រាសណា ដែលកំពុងជ្រើសរើសកម្មករ និយោជិក ហើយបញ្ជូនព័ត៌មានទាំងនោះអោយមកដល់តាមបណ្តាភូមិ ឃុំ ស្រុក ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនបានដឹងនិងអាចងាយស្រួលរើសការងារដែលគាត់ចង់ធ្វើ និងអាចធ្វើបានដោយមានការជួយសម្របសម្រួលលេីនីតិវិធីផ្សេងៗពីមន្ត្រីពាក់ពន្ធ័។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលធ្វើយ៉ាងណាផ្តល់លក្ខណ:ងាយស្រួលលើនីតិវិធីផ្សេងៗក្នុងការផ្ទេរការសិក្សារបស់កូនៗបងប្អូនពលករខ្មែរដែលវិលមកពីប្រទេសថៃវិញ ក្នុងករណីពួកគាត់ចង់ឱ្យកូនៗបានចូលរៀនវិញនៅស្រុកកំណើត ហើយចំពោះយុវជន យុវនារីដែលបានបញ្ចប់ការសិក្សាឬបោះបង់ការសិក្សា ចង់រៀននិងចាប់យកជំនាញបច្ចេកទេសផ្ទាល់ខ្លួន ក្រសួងការងារតាមរយ:រដ្ឋបាលខេត្តក៏មានសាលាឱ្យរៀននិងស្នាក់នៅផងដែរដោយឥតគិតថ្លៃ ជាងនេះសម្រាប់សិស្សនិស្សិតមកគ្រួសារក្រីក្រ រាជរដ្ឋាភិបាលក៏មានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលបន្ថែម ហើយក្រោយរៀនចប់ក្រសួងក៏ដូចរដ្ឋបាលខេត្តនិងរកការងារឱ្យធ្វើផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ