ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានសង្ខេបស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ពេលនេះសហគមន៍អន្តរជាតិគេបានដឹងអស់ហើយ ភាគីថៃ មិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ។ឯកឧត្ដម ប៉ែន បូណា ថ្លែងថា អត់មានអ្វីចំលែកនោះទេ ដែលមន្ត្រីស៉ីវិល ទាំងយោធារបស់ថៃ និងបណ្តាញសារព័ត៌មាន នៅតែបន្តនិយាយភូតកុហុស មួលបង្កាច់ ចោទប្រកាន់កម្ពុជាគ្រប់ពេលវេលា។ អ្វីដែលភាគីថៃ បាននិយាយ គឺនិយាយភូតកុហុស ទៅបរទេសថា កម្ពុជា ជាអ្នកឈ្លានពាន កងទ័ពកម្ពុជា ជាអ្នកបាញ់ទៅលើកងទ័ពថៃមុនជាដើម។ ត្រង់ចំណុចនេះ គឺប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានអន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ពីទង្វើរំលោភបំពានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី ពីសំណាក់ភាគីថៃ ទៅវិញ។ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា “អីឡូវនេះ សហគមន៍អន្តរជាតិគេបានដឹងលឺអស់ហើយ។ អ៊ឹចឹងភាគីថៃ មិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ សូមបងប្អូនយើងបន្តនូវការរួបរួមគ្នា កម្លាំងមហាសាមគ្គីជាតិ ដ៏ធំធេងរបស់យើងនៅពីក្រោយកងកម្លាំងប្រដាប់អាវុធ កងទ័ពដ៏អង់អាចក្លាហានរបស់យើង នៅពីក្រោយថ្នាក់ដឹកនាំដែលមានភាពវាងវៃ មានបទពិសោធន៍ មានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការកសាងប្រទេស និងការការពារអធិបតេយ្យភាពទឹកដី”។ឯកឧត្ដម ប៉ែន បូណា បានចោទជាសំណួរថា តើកម្ពុជាឯណាទៅរកបង្កជម្លោះ ថ្នាក់ដឹកនាំកម្ពុជាឯណាទៅបំពានគេ ទៅបាញ់គេមុន? សុទ្ធតែពាក្យចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុស។ ដូច្នេះ ចំពោះបញ្ហាបង្កជម្លោះពីសំណាក់ប្រទេសថៃ មកលើកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រេទេស បានដឹង និងយល់ច្បាស់គ្រប់គ្នាអស់ហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ បានរួមគ្នាជាសំលេងតែមួយជាមួយរាជរដ្ឋាភិបាល របស់ប្រជាជាតិខ្មែរ ដើម្បីតស៊ូមតិប្រឆាំងតបតទៅនឹងការចោទប្រកាន់ពីសំណាក់ភាគីថៃ មកលើកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ