ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថាថៃបានធ្វើការរំខានចិត្តដល់កម្ពុជាជារឿយៗ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ បំភ្លើស និងមូលបង្កាច់ដល់កម្ពុជាម្តងហើយម្តងទៀត ខណៈថៃខ្លួនឯងជាអ្នកបង្កមុនសោះ។ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងថា កម្ពុជាបានកត់សម្គាល់ដោយរំខានចិត្តនូវរបាយការណ៍ដែលបាន លើកឡើងដោយប្រព័ន្ធឃោសនារបស់ថៃមួយចំនួនកាលពីថ្ងៃទី៥ម្សិលមិញនេះ អំពីសកម្មភាពផ្លូវច្បាប់ប្រ ឆាំងនឹងកម្ពុជា ដែលបានប្រកាសឡើងដោយរដ្ឋាភិបាលថៃ ខណៈវិធានការផ្លូវច្បាប់នេះពុំមានមូលដ្ឋានអ្វី សោះឡើយ ហើយថែមទាំងបានបង្ហាញឲ្យឃើញនូវការប៉ុនប៉ងដោយចេតនាដើម្បីបង្វែងការចាប់អារម្មណ៍ របស់សាធារណៈមតិទាំងនៅក្នុងប្រទេសថៃ និងឆាកអន្តរជាតិពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹង កម្ពុជាប៉ុណ្ណោះ។ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជាសូមធ្វើការបដិសេធជាដាច់ខាតចំពោះរាល់ការចោទប្រកាន់របស់ថៃមកលើកម្ពុជាម្តងហើយម្តងទៀត ខណៈរាល់បញ្ហាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃនាពេលកន្លងមកនោះ គឺភាគីភាគីថៃជាអ្នកបង្កហេតុមុនដោយគ្មានការខ្លាចរអែងនូវច្បាប់អន្តរជាតិ និងបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខនៅតាមព្រំដែន និង តំបន់ទាំងមូលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ