ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងកសិកម្ម បន្តជ្រោមជ្រែងឱ្យសហគមន៍កសិកម្មទំនើបជោគជ័យជានិរន្តរ៍ ដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករ
Tue,05 August 2025 (Time 06:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 129នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណេីរ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាការចងក្រងជាសហគមន៍កសិកម្មទំនើប បានផ្ដល់ប្រយោជន៍ជាច្រើនជូនប្រជាកសិករ ជាពិសេសការកាត់បន្ថយថ្លៃដើមដាំដុះ ការធានាតម្លៃ និងទីផ្សារតាមរយៈការជ្រើសរើសពូជយុទ្ធសាស្ត្រ និងការចុះកិច្ចសន្យាទិញលក់ជាមុន។

បេីតាមឯកឧត្តមរដ្ឋមន្រ្តី ការកាត់បន្ថយដើមផលិតកម្ម និងការធានាទីផ្សារនិងតម្លៃ បានផ្ដល់ផលចំណេញខ្ពស់ និងឋិតថេរជូនប្រជាកសិករ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជ្រោមជ្រែងឱ្យសហគមន៍កសិកម្មទំនើបជោគជ័យជានិរន្តរ៍ ដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំការពិភាក្សា និងស្តែងចេញជាលទ្ធផលនៃការដាំដុះរួមគ្នាជាសហគមន៍កសិកម្មទំនើប ព្រមទាំងលទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ ជាពិសេសប្រព័ន្ធធារាសាស្ត្រ សម្រាប់ត្រៀមដាំដុះនៅរដូវក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ