ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្ត៖ ពលករខ្មែរប្រមាណ១០ម៉ឺននាក់ បានសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង នាថ្ងៃនេះ
Tue,05 August 2025 (Time 06:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ប្រជាពលករខ្មែរប្រមាណ១០ម៉ឺននាក់ បាននាំគ្នាសម្រុកចាកចេញពីប្រទេសថៃ ចូលប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ការបញ្ជាក់នេះក្នុងឱកាសដែលលោក អភិបាលខេត្តបាត់ដំបង និងសហការី រួមជាមួយមន្ត្រីរាជការ តាមមន្ទីរ ស្ថាប័ន នានាក្នុងខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ក្រុមយុវជនស្ម័គ្រចិត្តជាច្រើនទៀត បានចុះទទួលប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ។
ការវិលត្រឡប់មកវិញរបស់ប្រជាពលករខ្មែរយ៉ាងគំហុកនាពេលនេះ ដោយសារតែមានការរើសអើងពីក្រុមជ្រុលនិយមនៃប្រទេសសៀម ដែលបានដើរស្វែងរកពលករខ្មែរ ដើម្បីធ្វើបាប បន្ទាប់ពីប្រទេសទាំង២បានផ្ទុះសង្រ្គាមជាមួយគ្នា ដែលបង្កឡើងដោយទាហានសៀម បានបាញ់មុន មកលើកងទ័ពជាតិកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។
នៅក្នុងឱកាសនៃការទទួលនេះដែរ ក្រុមការងារក៏បានរៀបចំឱ្យមានជាអាហារសម្រន់សម្រាប់ចែកជូនដល់ពលករ និងមានរៀបចំមណ្ឌលសំចត ក៏ដូចជាការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនពលករទៅកាន់ស្រុកកំណើតវិញដោយឥតគិតថ្លៃ។
ជួបជាមួយពលករ ដែលទើបមកដល់នៅមណ្ឌលសំចត ដែលកំពុងត្រៀមខ្លួនវិលទៅស្រុកកំណើតវិញនោះ ពួកគាត់សុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ ខណៈដែលពួកគាត់បានមកដល់មាតុប្រទេសកំណើតវិញប្រកបដោយសុវត្ថិភាព និងបានសំដែងនូវការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយមិនមានការគិតលុយនោះឡើយ ។
ជាបន្តបន្ទាប់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូងទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការបង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ ឱ្យបានល្អ ដើម្បីដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើតបានទាន់ពេល និងប្រកបដោយសុវត្ថិភាពខ្ពស់ ។
សូមជម្រាបថា ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញ ហើយក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ ក្រុមយុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ ដើម្បីទទួលបានការងារធ្វើផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ