ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពត នាំយកអំណោយសប្បុរសធម៌ ដែលបានមកពីការចូលរួមឧបត្ថម្ភពីសប្បុរសជនក្នុងស្រុក ប្រគល់ជូនដល់គ្រួសារវីរៈកងទ័ព
Tue,05 August 2025 (Time 06:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

កំពត៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត បាននាំយកអំណោយសប្បុរសធម៌ ដែលបានមកពីការចូលរួមឧបត្ថម្ភពីសប្បុរសជនក្នុងស្រុក ប្រគល់ជូនដល់គ្រួសារវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ដែលមានទីលំនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។

ចំពោះសម្ភារៈដែលទទួលបានពីសប្បុរសជន ត្រូវបាន ផ្គត់ផ្គង់ទៅសមរភូមិជួរមុខ និងផ្តល់ឱ្យគ្រួសារយុទ្ធជនដែលនៅសមរភូមិមុខ រស់នៅសមរភូមិក្រោយ។ ចំពោះថវិកា ដែលទទួលបានពីសប្បុរសជន គឺបានបែងចែកជូនទៅគ្រួសារកងទ័ពសមរភូមិជួរមុខ នៅតាមក្រុងស្រុកនីមួយៗ ស្មើៗគ្នា។

ថវិកានេះ មិនបានផ្ដល់ដោយផ្ទាល់ដល់យុទ្ធជននៅសមរភូមិជួរមុខទេ ប៉ុន្តែទុកជូនគ្រួសារក្នុងសមរភូមិក្រោយ។ ប្រសិនបើយុទ្ធជននៅសមរភូមិជួរមុខមានការទាមទារ ប្រើប្រាស់ថវិកា គ្រួសារអាចបញ្ជូនទៅឱ្យគាត់តាមរយៈ QR Code ធនាគារ ឬវិធីផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ