ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម គួច ចំរើន ចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចលោកស្រី ធី សុវណ្ណថា ពីមន្រ្តីគណបក្ស និងបញ្ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា
Mon,04 August 2025 (Time 08:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 113នាក់)

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចលោកស្រី ធី សុវណ្ណថា ពីមន្រ្តីគណបក្ស និងបញ្ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា។

ការចេញសេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចឱ្យបណ្តេញអ្នកនាង ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងឱ្យរដ្ឋមន្ត្រីមហាផ្ទៃបញ្ចប់តំណែងអ្នកនាងពីអភិបាលរងក្រុងអរិយក្សត្រ ព្រមទាំងដកក្របខ័ណ្ឌរដ្ឋទាំងអស់ បន្ទាប់ពីអ្នកនាងបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុល ប៉ះពាល់ដល់កងទ័ព។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ