ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តប៉ៃលិន ជំរុញឱ្យស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តខិតខំរកទីផ្សារកសិផលជូនប្រជាកសិករ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើក៏ដោយ
Mon,04 August 2025 (Time 11:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 101នាក់)

ប៉ៃលិន៖ នៅក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំង ឡសម្ងួត និងឃ្លាំងស្តុកដែលទទួលទិញកសិផលពី ប្រជាកសិករ នៅស្រុកសាលាក្រៅ នាថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ «ក្នុងនាម អាជ្ញាធរ ខេត្ត គឺធ្វើយ៉ាងណាចង់ឱ្យទីផ្សារ កសិផល របស់ប្រជាកសិករ កាន់តែមានភាពល្អប្រសើរឡើង ធ្វើឱ្យពលរដ្ឋមានជីវភាពធូរធារ ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរកទីផ្សារកសិផល ជូនប្រជាពលរដ្ឋ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើក៏ដោយ ជាពិសេសត្រូវខិតខំរក ដៃគូវិនិយោគ លើផ្នែកកសិកម្មព្រមទាំងលើកកម្ពស់ទីផ្សារ កសិផល ឱ្យកាន់តែសម្បូរបែប ដែលនេះជាឱកាសមួយអាចជួយឱ្យប្រជាកសិករ មានភាពងាយស្រួល ក្នុងការទិញ – លក់ ដោយមានទីផ្សារ ស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ»។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ បញ្ជាក់ថា៖ រាជរដ្ឋាភិបាល បានជំរុញឱ្យ ក្រសួងពាណិជ្ជកម្ម និងក្រសួង ពាក់ព័ន្ធ រួមទាំងរដ្ឋបាល ថ្នាក់ក្រោម ជាតិត្រូវ បន្ត ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ពី ផលិតផលខ្មែរ និងផ្តល់ជំនាញ នានា ដល់ផលិតករ លើដំណើរការខ្សែសង្វាក់ផលិតកម្ម, ការពង្រឹងគុណភាព, សុវត្ថិភាព ផលិតផល ការកែច្នៃ និងការវេចខ្ចប់ជាដើម ដែលឆ្លើយតបទៅនឹង ទីផ្សារក្នុងប្រទេសនិង ក្រៅប្រទេស ជាពិសេស ត្រូវរៀបចំចងក្រង ផលិតផលក្នុងស្រុក ដែលមានសក្ដានុពល ក្នុង មូលដ្ឋានរបស់ខ្លួន ដោយបញ្ចូល ជាផលិតផល ភូមិមួយ ផលិតផល មួយ ស្របតាមគោលនយោបាយជាតិ ស្ដីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ សម្រាប់ ឆ្នាំ២០១៦ ដល់ ២០២៦ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ស្របពេលបងប្អូនពលករយើងនៅប្រទេសថៃ បានសម្រុកវិលត្រឡប់មកស្រុកកំណើតវិញដោយសារសង្គ្រាមឈ្លានពាន ដែលមានតម្រូវការការងារក្នុងស្រុកច្រើន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ស្ថាប័នជំនាញ ពាក់ព័ន្ធត្រូវបន្តខិតខំរកដំណោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងបញ្ហា ផលប៉ះពាល់បរិស្ថាន តាមសៃឡូ និងទីលានហាលកសិផល ដូចជា៖ ជះក្លិន មិនល្អ និង បង្ហូរទឹកកខ្វក់ចូលទៅក្នុងអូរ បឹងបួ បង្កជាផលប៉ះពាល់ ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែល រស់នៅក្បែរនោះ ជាពិសេសត្រូវ ពិនិត្យមើលជញ្ជីងថ្លឹងកសិផល តាមទីតាំងទិញ – លក់ កសិផល ឱ្យមានភាពសុក្រឹត ត្រឹមត្រូវ និងអនុវត្តតាមផ្លូវច្បាប់ ជាធរមាន ជៀសវាងការកេងចំណេញ ដោយប្រការណាមួយដែលធ្វើឱ្យបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ