ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តរម្លឹកដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
Mon,04 August 2025 (Time 10:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 125នាក់)

ភ្នំពេញ៖ ថ្លែងក្នុងឱកាសសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលធ្វើឱ្យមានស្ថានការណ៍ច្របូកច្របល់ នៅជុំវិញស្ថានភាពព្រំដែន និងស្ថានភាពរបស់វីរកងទ័ពកម្ពុជា។

ឯកឧត្ដម ប៉ែន បូណា លើកឡើងថា “ពាក់ព័ន្ធនឹងការទទួលព័ត៌មាន នៅក្នុងស្ថានភាពបែបនេះ អ្វីដែលបងប្អូនយើងត្រូវប្រុងប្រយ័ត្ន គឺព័ត៌មានក្លែងក្លាយ និងព័ត៌មាន ដែលមានដែលមានប្រភពមិនច្បាស់លាស់ ដែលមកបំពុលសតិអារម្មណ៍ ឬមួយក៏ធ្វើឱ្យស្ថានការណ៍ច្របូកច្របល់”។

ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតាមដានប្រភពព័ត៌មាន ដែលផ្សព្វផ្សាយចេញពីក្រុមអ្នកនាំពាក្យដែលបានរៀបចំសន្និសីទសារព័ត៌មាន ជារៀងរាល់ថ្ងៃ ដើម្បីសង្ខេបព្រឹត្តិការណ៍ និងគេហទំព័រផ្លូវការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា, ក្រសួងការពារជាតិ, ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានកម្ពុជា ព្រមទាំងគេហទំព័ររបស់គណៈកម្មការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ទាំងនេះគឺជាប្រភពផ្លូវការផ្តល់ព័ត៌មានពិត ជូនដល់សាធារណជនទាំងអស់។

បន្ថែមពីនេះឯកឧត្ដមបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់ចែងការងារគ្រប់បែបយ៉ាង ដើម្បីថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី ដោយសន្តិវិធី និងស្មារតីពហុភាគីនិយម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ