ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមផ្លូវការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ថា សម្តេចនៅមុខប្រព័ន្ធវីដេអូ ជាមួយសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ម៉ៅ សុផាន់ ដើម្បីត្រួតពិនិត្យស្ថានភាពនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិបត្តិនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីចូលរួមប្រជុំនៅប្រទេសម៉ាឡេស៊ី។សម្តេចបញ្ជាក់ថា នៅទីបញ្ជាការមួយផ្សេងទៀត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងអនុវត្តកិច្ចការយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយជួយសង្រ្គោះកងទ័ពកម្ពុជា ចំនួន ១៨នាក់ ដែលត្រូវបានភាគីថៃចាប់ខ្លួន បន្ទាប់ពីមានការព្រមព្រៀងឈប់បាញ់។ ការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ត្រូវបានបញ្ជាក់ថា ជាជំហានបន្ទាប់ក្នុងការអភិវឌ្ឍការទំនាក់ទំនង និងការជួយសង្រ្គោះផ្នែកមនុស្សធម៌។សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានទាក់ទងទៅកាន់បណ្តាមេបញ្ជាការកងទ័ព នៅតំបន់ខាងមុខ ដើម្បីជំរុញឲ្យគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមានការរំលោភនឹងសន្ធិសញ្ញាព្រំដែនពីភាគីម្ខាងទៀត។សម្តេចតេជោ ក៏បានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់ស្ករ Starbucks ដោយបានថ្លែងថា៖ «ថ្ងៃមុន Starbucks ស្ករ ១០០% ថ្ងៃនេះ Starbucks ស្ករ ៣០% ហើយនឹងឈានទៅស្ករ ០% ដើម្បីបង្ការជំងឺទឹកនោមផ្អែម»៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ