ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងមហាផ្ទៃ ហាមបង្ហោះដ្រូនរយៈពេល១៥ថ្ងៃ
Sun,03 August 2025 (Time 09:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 119នាក់)

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហាមមិនឱ្យមានបង្ហោះដ្រូនរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះតទៅ។
តាមរយៈលិខិតជម្រាបទៅអភិបាលខេត្តមានភូមិសាស្ត្រជាប់ប្រទេសថៃ រួមទាំងខេត្តសៀមរាប និងកំពង់ធំ នៅយប់​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការហាមបង្ហោះដ្រូន ក្នុងគោលបំណង់លើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណ: និងសុវត្ថិភាព សង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និង​ខេត្តពាក់ព័ន្ធក្នុងកាល:ទេស:ដែលប្រទេសជាតិត្រូវ បានប្រទេសថៃរំលោភបំពានមក​លើ​អធិបតេយ្យ និងបូរណភាពទឹកដី។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងករណីមានការបង្ហោះដ្រូន អ្នកប្រព្រឹត្តល្មើស នឹងត្រូវទទួលទោសទណ្ឌ និងវិធានការ​រដ្ឋបាលតាមច្បាប់កំណត់ជាធរមាន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅរដ្ឋបាលខេត្តត្រូវ ចាត់ចែងតាមដាន និងគ្រប់គ្រងសភាពការណ៍ខាងលើឱ្យបានម៉ឹងម៉ាត់បំផុត ព្រមទាំងធ្វើរបាយការណ៍​ជារៀងរាល់ថ្ងៃជូនមកក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការ កុំបីខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ