ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តតាកែវ ជួបសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ពជួរមុខ ការពារព្រំដែន ចំនួន ៥៤គ្រួសារ នៅស្រុកព្រៃកប្បាស
Sun,31 August 2025 (Time 02:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូន ក្រុមគ្រួសារវីរកងទ័ពជួរមុខ ចំនួន ៥៤គ្រួសារ ក្នុងស្រុកព្រៃកប្បាស។

ថ្លែងនៅចំពោះមុខក្រុមគ្រួសារវីរកងទ័ព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងនូវការកើតសសើរ ដល់បងប្អូនវីរកងទ័ពទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការប្រយុទ្ធ ជាមួយកងទ័ពសៀម ឈ្លានពាន និងបានធ្វើការទប់ស្កាត់មិនឱ្យក្រុមទាហ៊ានឈ្លានពានសៀម ចូលមក រំលោភបូរណភាពទឹកដីខ្មែរ យើងបានឡើយ។ គម្រូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព ធ្វើឱ្យយើងទាំងអស់គ្នា មានការស្ងប់ស្ងែង និងចងចាំគ្មាន ថ្ងៃភ្លេចចំពោះគម្រូវីរភាពនេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ុំ ពូមីង បងប្អូន ក្រុមគ្រូសារកងទ័ពទាំងអស់ ដែលបានលះបង់ប្ដី ឪពុក បងប្អូន កូនក្មួយ ឱ្យទៅប្រយុទ្ធតតាំង ជាមួយពួកសត្រូវ សៀមឈ្លានពាននៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា ដែលនៅសមរភូមិក្រោយ នឹងធ្វើជាកំលាំងចលករ ជំរុញអ្នកនៅសមរភូមិមុខ តាមរយៈការលើកទឹកចិត្ត ផ្ដល់សម្ភារ ស្បៀងអាហារជូនទៅសមរភូមិមុខ ជាពិសេស យកចិត្តទុកដាក់ដល់ក្រុមគ្រួសារកងទ័ពគ្រប់បែបយ៉ាង។

ឯកឧត្តម វ៉ី សំណាង ក៏បានលើកឡើងប្រាប់ក្រុមគ្រួសារកងទ័ព ពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានទឹកចិត្ត ស្នេហាជាតិ ដោយបានចំណាយ នូវធនធានផ្ទាល់ខ្លួន ទាំងថវិកា និងសម្ភារជាស្បៀងអាហារ ផ្ដល់ជូនបងប្អូនជនភៀស សឹកជាពិសេសបានឧបត្តម្ភដលវីរកងទ័ពនៅសរភូមិមុខជាច្រើនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ