ភ្នំពេញ៖នៅក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះដែរ ឯកឧត្តម ជុំ សុន្ទរី អ្នក នាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងការដោះ ស្រាយ ជម្លោះ ព្រំ ដែនជាមួយភាគីថៃ កម្ពុជាខិតខំអនុវត្តដោយសន្ដិវិធីក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និង កម្រិត អន្តរជាតិ។ឯកឧត្តម ជុំ សុន្ទរី បញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់ដំណោះស្រាយដោយសន្ដិវិធី ចំពោះ ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាបាន ដំណើកា រ កិច្ច ខិត ខំ ប្រឹង ប្រែង ការ ទូត តាម វិធី ជា ច្រើន ក្នុង កម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអន្តរជាតិ ហើយក៏បានបំពេញ បន្ថែម ឱ្យ ការ ខិត ខំ ប្រឹង ប្រែង ទាំង នោះជា មួយនឹងវិធានការដែលបង្ហាញអំពីតម្លាភាព និងវិធានការមនុស្សធម៌ សំដៅ សម្រេច ឱ្យ បាន នូ វដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា អភិក្រម ទាំងអស់នេះបានគូសបញ្ជាក់ ជាថ្មីម្ដង ទៀត អំ ពី ការ តាំង ចិត្ត ដ៏ ម៉ឺង ម៉ាត់ របស់ កម្ពុជា ក្នុង ការ កាត់ បន្ថយ ភាពតានតឹង ការដោះស្រាយជម្លោះដោយសន្ដិវិធី ការការពារប្រជាជនស៊ីវិល និងការ ប្រកាន់ ខ្ជាប់ នូវច្បាប់អន្តរជាតិ។ឯកឧត្តមបាន បន្តថា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតទ្វេភាគី កម្ពុជាបានស្វែង រក ជាប់ ជា ប្រចាំ ក្នុង ការ ដោះស្រា យភាពតាងតឹងព្រំដែនជាមួយនឹងប្រទេសថៃ តាមរយៈយន្តការ ទ្វេភាគី ដែល មាន ស្រាប់។ កម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គណៈ កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) និងគណៈកម្មការ ចម្រុះ ខណ្ឌ សីមា ព្រំដែន គោក កម្ពុជា (JBC) ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់ វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ឬហៅថា អនុស្ស រណៈ នៃ ការយោគយល់គ្នា ឆ្នាំ 2000 រវាងប្រទេសទាំងពីរ។ក្នុងក្របខណ្ឌទ្វេភាគីនេះដែរ កម្ពុជា ក៏ បាន ធ្វើការ តវ៉ា ជា ផ្លូវ ការ ជាមួយ នឹង រដ្ឋាភិបាលថៃ ប្រឆាំង នឹង សកម្ម ភាព យោធា ថៃ ជា ឯកតោ ភាគី រួម ទាំង ការទន្រ្ទានចូលទឹកដីកម្ពុជារួមទាំងការទន្រ្ទានចូលទឹកដីកម្ពុជា ការដាក់រាយបន្លាលួស របាំង រាំងផ្លូវ និងការគំរាមកំហែងក្នុងការបណ្ដេញជនស៊ីវិលដោយប្រើកម្លាំងជាដើម។កម្ពុជាបាន គូស បញ្ជាក់ទៅភាគីថៃថា សកម្មភាពទាំងអស់នោះ គឺផ្ទុយនឹ ងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ 2000 រវាងកម្ពុជា-ថៃ និងជាការ រំលោភ បំពាន ទៅ លើ កិច្ច ព្រម ព្រៀង ដែល សម្រេច បាន ដោយ ភាគី ទាំង ពីរ។ កម្ពុជាក៏បានធ្វើការអំពាវនាវជាប់ជាប្រចាំឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់ បាញ់គ្នារវាងប្រទេសទាំងពីរ។ចំណែក កិច្ច ខិតខំប្រឹងប្រែងក្នុងកម្រិងតំបន់ កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយសុទ្ធចិត្ត នៅ ក្នុង ការចរចាសន្ដិភាព ដែលសម្របសម្រួលដោយនាយកដ្ឋមន្រ្ដីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា ហ៊ីប្រា ហ៊ីម ដែលជាប្រធានប្ដូរវេនអាស៊ាន ជាមួយនឹងការចូលរួមយ៉ាងសកម្ម និងការគាំទ្រ យ៉ាង ខ្លាំង ក្លា របស់ សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន នៅប្រទេសម៉ាឡេស៊ី។ចំណែកិច្ចខិ ត ខំប្រឹងប្រែងក្នុងកម្រិតអន្តរជាតិ និងពហុភាគី ដោយកម្ពុជាបាន ចូល រួម យ៉ាង សកម្ម នៅ ក្នុង ក្របខណ្ឌអន្តរជាតិ និងពហុភាគីដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ គូសបញ្ជាក់ អំពី ការ តាំងចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្ដិវិធី និងស្របទៅតាម ច្បាប់ អន្តរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ