ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវ ម៉ាលី សុជាតា បញ្ជាក់ជាថ្មីចំពោះការរក្សាបានយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តអំពាវនាវភាគីថៃឱ្យគោរពដូចគ្នា
Sun,31 August 2025 (Time 12:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 105នាក់)

ភ្នំពេញ៖ថ្លែងក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះ លោកជំទាវឧត្តម សេនីយ៍ ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាថ្មី ចំពោះ ការ រក្សា បា នយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់របស់កម្ពុជា ជាពិសេសការ ខិតខំ ស្វែងរកការដោះស្រាយ ជម្លោះ ព្រំដែនរវាង កម្ពុជា និងថៃដោយសន្ដិវិធី ជាមួយគ្នា នេះកម្ពុជាបន្ត អំពាវនាវឱ្យភាគីថៃ ត្រូវ គោរព ឱ្យបាន ខ្ជាប់ ខ្ជួន នូវ កិច្ច ព្រមព្រៀងបទឈប់បាញ់ដូចគ្នា។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ កម្ពុជា បាន ប្ដេជ្ញា ចិត្ត យ៉ាង ពេញ លេញ ចំពោះ ការ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេច បាន តាម រយៈ កិច្ច ខិត ខំប្រឹងប្រែងនាំមុខដោយឯកឧត្តម ដូណាល់ ជេ ត្រឹម ប្រធានាធិបតី សហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងមាន ការ ចូលរួម យ៉ាង សកម្ម ពី សាធារណ រដ្ឋ ប្រជាមានិតចិន និងគោរពយ៉ាង ខ្ជាប់ ខ្ជួន នូវ គោល ការ ឯកភាព ទាំង ១៣ ចំណុច នៅ ក្នុង កិច្ច ប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី ខណៈកិច្ច ប្រជុំ នោះ ក៏ មាន ការ ចូល រួម ពី សំណាក់ ប្រទេស ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវ បញ្ជាក់ថា ក្រោយមានបទឈប់បាញ់នេះ គឺបានទទួលការគាំទ្រ និងស្វាគមន៍ យ៉ាង ទូលំ ទូលាយពីសហគមន៍អន្តរជាតិ និងឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្ដិភាពក្នុងតំបន់។ ក្នុង នាម ជា ប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្ដិភាព កម្ពុជាបាន ប្រកាន់ ខ្ជាប់ នូវ លក្ខ ខណ្ឌ នៃបទឈប់បាញ់ ដោយជ្រើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយមិន ទទួល យក ការប្រឈមមុខដាក់គ្នា និងជម្លោះឡើយ។

លោកជំទាវអ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាគូសបញ្ជាក់ សារ ជា ថ្មី នូវ គោល ជំហរ ដោះ ស្រាយ ដោយ សន្ដិ វិធី ស្មោះត្រង់ស្រាប់តាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញ អាស៊ាន។ កម្ពុជា បន្តអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រ ម ទាំង ស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើសពីនេះទៅទៀតកម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តនូវ ស្មារតី ដែល ភាគី ទាំង ពីរ បាន ឯក ភាព គ្នានៅក្នុងកិច្ចប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាពេលកន្លងមក ដោយភាគីទាំង ពីរ បាន ឯកភាព គ្នា បង្កើត ជំនឿ ទុក ចិត្ត សំដៅ កាត់ បន្ថយ ភាព តាន តឹង រក្សាសន្ដិភាព នៅ តាម បណ្ដោយ ព្រំដែន ដោ យប្រើ ប្រាស់ យន្ត ការ ផ្សេងៗ ដើម្បី ដោះ ស្រាយ ភាព ខុសគ្នាដោយសន្ដិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ប្រសិនបើមាន បញ្ហា អ្វី ត្រូវ រួម គ្នា ដោះ ស្រាយ តាម រយៈ យន្តការ ដែល មាន ស្រាប់ ក្នុង ន័យនេះ កម្ពុជាស្នើឱ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ