ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បណ្ឌិត អ៊ាង សុផល្លែត៖ ម៉ាឡេស៊ី បានបង្ហាញពីការពង្រឹងនិងពង្រីកមិត្តភាពជាបងប្អូនជិតស្និទ្ធបន្ថែមទៀត នៅពេលមានគ្រូពេទ្យស្មគ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅកម្ពុជា
Sat,30 August 2025 (Time 04:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាង៥០០នាក់បានទទួលការពិនិត្យ និងព្យាបាលជំងឺទូទៅ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការមន្ទីរពេទ្យគ្មានព្រំដែននៃប្រទេសម៉ាឡេស៊ី (Hospital Beyond Boundaries)។ ពិធីពិនិត្យ និងព្យាបាលជំងឺនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមគ្រូពេទ្យស្មគ្រចិត្តម៉ាឡេស៊ី ក្រុមគ្រូពេទ្យកម្ពុជា និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ប្រទេសម៉ាឡេស៊ី នៅពេលនេះ បានបង្ហាញពីមិត្តភាពជាបងប្អូនកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត នៅពេលដែលបានបញ្ជូនក្រុមគ្រូពេទ្យស្មគ្រចិត្តមកកម្ពុជា ដើម្បីជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ី ក្នុងរយៈកាលកន្លងមក ជាពិសេសបាននិងកំពុងជួយគាំទ្រយ៉ាងច្បាស់លាស់ ដល់សន្តិភាពនៅកម្ពុជាផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថាប្រទេសម៉ាឡេស៊ី បានចូលរួមយ៉ាងសកម្ម និងជាបន្តបន្ទាប់ក្នុងការជួយដោះស្រាយលើជម្លោះរវាងកម្ពុជា និងថៃ ប្រកបដោយសន្តិភាព។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណរដ្ឋរាជរដ្ឋាភិបាលម៉ាឡេស៊ី ថ្នាក់ដឹកនាំ និងប្រជាជនម៉ាឡេស៊ី ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិលើកទី៦៨ របស់ ប្រទេសម៉ាឡេស៊ី ផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា ឯកឧត្តមពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋកម្ពុជា ពីសំណាក់ក្រុមគ្រូពេទ្យស្មគ្រចិត្តម៉ាឡេស៊ី។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ហើយនិងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការមន្ទីរពេទ្យគ្មានព្រំដែននៃប្រទេសម៉ាឡេស៊ី (Hospital Beyond Boundaries) និងមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជាមួយចំនួន នៅក្នុងថ្ងៃនេះ បានពិនិត្យនិងព្យាបាលជំងឺទូទៅ ជំងឺរោគស្រី ជំងឺក្រពះ ពោះវៀន និងជំងឺភ្នែក ជូនប្រជាពលរដ្ឋសរុប ចំនួន ៥១៣នាក់ ក្នុងនោះមានស្រ្តី ៣០៧នាក់ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ