ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមបណ្ឌិត​ ហ៊ឺ​ វីរៈ​ ​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា​ និងលើកទិសដៅបន្ត​ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច
Sat,30 August 2025 (Time 04:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ភ្នំពេញ៖ នាព្រឹក​ថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត​ ហ៊ឺ​ វីរៈ​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ជាអនុប្រធាន និងសមាជិកសមាជិកាគណបក្សចុះមូលដ្ឋានឃុំ សមាជិក សមាជិកាសាខាគណបក្សអង្គភាពជុំវិញស្រុក សមាជិក​សមាជិកា​គណៈកម្មាធិការ​គណបក្ស​ឃុំ​ សរុបចំនួន ២៦២នាក់ ស្រីចំនួន ៤២នាក់។

ក្នុង​ឱកាស​នោះ​ ឯកឧត្តមបណ្ឌិត​ បាន​ថ្លែង​អំណរគុណ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ក្រុមការងារ​គណបក្ស​ថ្នាក់​កណ្តាល​ ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​ទាំង​អស់​ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នាពេល​នេះ។

ជាមួយ​គ្នា​នោះ​ដែរ​ ប្រធាន​ និង​តំណាង​គណៈកម្មាធិការ​គណបក្ស​ឃុំ​ទាំង​១០​ បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​របស់​ឃុំ​ ដោយ​ផ្តោត​សំខាន់​លើ​ការងារ​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​របស់​សមាជិក​ សមាជិកា​គណបក្ស​ ការ​ប្រកាស​ទទួល​ស្គាល់​នូវ​សមាជិក​ សមាជិកា​គណបក្ស​ថ្មី​ ការ​ងារ​សាងសង់​សាលប្រជុំ​របស់​គណៈកម្មាធិការ​គណបក្ស​ឃុំ​ ការ​ជួយ​សម្របសម្រួល​ជូន​ដល់​បងប្អូន​ជន​ភៀស​សឹក​ និង​ពលករ​ដែល​មក​ពី​ប្រទេស​ជិតខាង​ឱ្យ​ទទួល​បាន​ឱកាស​ការងារ​នៅ​ក្នុង​មូលដ្ឋាន​ ការ​ងារ​កសិកម្ម​ និង​ការងារ​ផ្សេង​ៗទៀត​។

ជា​កិច្ច​បញ្ចប់​នេះ​ ឯកឧត្តមបណ្ឌិត​ ក៏បាន​កោត​សរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ ដែល​បាន​លះបង់​នូវ​ធនធានថវិកា​ សម្ភារៈ​ ពេល​វេលា​ និង​កម្លាំង​កាយ​ចិត្ត​ ជួយ​ជ្រោមជ្រែង​ និង​បំពេញ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ភារកិច្ច​ការងារ​តាម​ការ​ចាត់​តាំង​របស់​គណបក្ស​ ដើម្បី​ឈាន​ទៅ​ការ​សម្រេច​ឱ្យ​បាន​នូវការ​អនុវត្ត​​គោល​នយោបាយ​របស់​គណបក្ស​ ក្នុង​ការ​ជួយ​ទប់ទល់​ ដោះស្រាយ​ពី​បញ្ហា​ ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ និង​ជាពិសេស​ធ្វើ​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ