ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សានិងជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មាននិងយកព័ត៌មានរៀបចំដោយសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព
Sat,30 August 2025 (Time 03:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 183នាក់)

(ភ្នំពេញ)៖ថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សានិងជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មាន និងយកព័ត៌មាន រៀបចំដោយសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពចំនួន២ថ្ងៃ នៅថ្ងៃ៣០-៣១ ខែសីហា ឆ្នាំ២០២៥ រៀបចំឡើងនៅក្នុងបុរីរិទ្ធិស័ក្តផ្ទះលេខFL-08 ស្ថិតក្នុងភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងពិធីបើកនោះឯកឧត្តមមានប្រសាសន៍សំណេះសំណាលជំនួយស្មារតីដល់សិក្ខាកាមទាំងអស់ត្រូវតែយកចិត្តទុកដាក់រៀនសូត្រស្ដាប់គ្រូឧទេ្ទសបង្ហាត់បង្រៀនពន្យល់ណែនាំហ្នឹងចេះថ្លឹងថ្លែងយល់ពីការធ្វើព័ត៌មានដោយសច្ចធម៌មិនលំអៀងមិនទទួលប្រយោជន៍ ដោយសុចរិតទើបព័ត៌មានមានតម្លាភាព ចៀសវាងធ្វើព័ត៌មានមិនច្បាស់ធ្វើឲ្យមានការភាន់ច្រឡំឬប៉ះពាល់ដល់ប្រទេសជាតិ។

ឯកឧត្តមមានប្រសាសន៍បន្តទៀតថាសិក្ខាកម្មទាំងអស់ត្រូវតែពង្រឹងស្មារតីនិងព្យាយាមសិក្សាអោយបានច្រើនជាពិសេសពេលដែលក្រសួងព័ត៌មាន មានបើកវគ្គបណ្ដុះបណ្ដាលឬតាមសមាគមនានា ដើម្បីពង្រឹងសមត្ថភាពឱ្យមានសមត្ថភាពក្នុងការទទួលព័ត៌មានពិត មិនបំភ្លៃ និងជំនាញយកព័ត៌មានធ្វើឲ្យព័ត៌មានកាន់តែ ល្អប្រសើរ។

ជាចុងបញ្ចប់ឯកឧត្តមក៏បានថ្លែងអំណរគុណទៅដល់គ្រូឧទ្ទេសសាស្ត្រាចារ្យ មឿង ឈឿនណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយកដ្ឋានវិទ្យាសាស្ត្រកម្ពុជា និងសិក្ខាកាមទាំងអស់ត្រូវតែយកចិត្តទុកដាក់ដើម្បីស្ដាប់គ្រូពន្យល់ក្នុងការបង្រៀនឲ្យមានជំនាញនិងយល់ពីវិស័យព័ត៌មាននិងជូនពរដល់សិក្ខាកម្មទាំងអស់ទទួលបានសុខភាពល្អប្រសើរ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ