ភ្នំពេញ៖ នាថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រជាជនក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទសរុប ៨២រូប។មុនដំណើរការកិច្ចប្រជុំ អង្គប្រជុំ បានធ្វើពិធីស្មិងអារម្មណ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សាន វិសាល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៥ និងសេចក្ដីសម្រេចស្តីពី ការសម្រួលភារកិច្ចមន្ត្រីគណបក្ស របស់គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ បន្ទាប់មក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចនៅមូលដ្ឋាន ដើម្បីចិញ្ចឹមចលនាយ៉ាងសកម្ម ស្របតាមលក្ខន្តិក និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់អំពីភាពជោគជ័យដ៏ត្រចះត្រចង់ និងការរីកចម្រើននូវសមិទ្ធផលនានា ជាបន្ដបន្ទាប់របស់ប្រទេសជាតិ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយភាពចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានកេរ្ដិ៍ឈ្មោះលេចត្រដែតលើឆាកអន្ដរជាតិ។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បន្ដថា ភាពជោគជ័យនិងជ័យជម្នះលើគ្រប់សមរភូមិការពារទឹកដីពីការឈ្លានពានរបស់កងទ័ពបរទេស គឺអាស្រ័យដោយមានកត្តាសំខាន់ៗចំនួន ៥ រួមមាន៖ (១). កត្តាសុខសន្ដិភាព ស្ថិរភាពផ្នែកនយោបាយ និងសេដ្ឋកិច្ច, (២). ការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានយុទ្ធសាស្ដ្រដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់, (៣). វីរកងទ័ពកម្ពុជា មានភាពអង់អាចក្លាហាន ហ៊ានបូជាជីវិត ក្នុងបុ្វហេតុការពារជាតិ មាតុភូមិ, (៤). សាមគ្គីភាពជាធ្លុងមួយរបស់មហាគ្រួសារខ្មែរ នៅសមរភូមិក្រោយគឺជាខ្នងបង្អែកដ៏រឹងមាំ សម្រាប់គាំទ្រដល់សមរភូមិមុខ និង(៥). ការគាំទ្រពីអន្តរជាតិ និងមានប្រៀបលើវិស័យការទូត តាមរយៈការប្រើប្រាស់យន្ដការច្បាប់ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនចំពោះឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សទាំងអស់ បន្ដជឿជាក់ការដឹកនាំរបស់រាជរដ្ឋាភិបាលដែលប្រសូត្រចេញគណបក្សប្រជាជនកម្ពុជា និងការសម្រេចចិត្តរបស់សម្ដេច ជាថ្នាក់ដឹកនាំកំពូលគណបក្ស ព្រមទាំងបន្ដរក្សានូវសាមគ្គីភាព និងឯកភាពជាធ្លុងមួយ ជាពិសេសបន្ដចុះបំពេញការងារនៅតាមមូលដ្ឋានរបស់ខ្លួន ជួយដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវយកចិត្តទុកដាក់ចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃ និងចិញ្ចឹមចលនាជាប្រចាំតាមរយៈអំពើល្អរបស់មន្ត្រីបក្ស ដើម្បីបង្កើនប្រជាប្រិយភាពគណបក្ស ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ