ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសក្នុងការផលិតវីដេអូ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការងារផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន”
Fri,29 August 2025 (Time 10:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 152នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសក្នុងការផលិតវីដេអូ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការងារផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង អង្គភាពថ្នាក់ជាតិ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត និងមន្រ្តីជំនាញ នៃអង្គភាពក្រោមឱវាទក្រសួងជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញបន្ថែមការផ្សព្វផ្សាយការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងការងារសំខាន់ៗរបស់អង្គភាពក្រោមឱវាទក្រសួង ជាពិសេសសំដៅបង្កើនសមត្ថភាពដល់មន្ត្រីជំនាញលើបច្ចេកទេសសំខាន់ៗដូចជា ប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព ការប្រើប្រាស់ឧបករណ៍បច្ចកវិទ្យា ឬ បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើតមាតិកាផ្សព្វផ្សាយ និងគន្លឹះសំខាន់ៗក្នុងការបង្កើតមាតិកាឱ្យមានភាពទាក់ទាញ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យសិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលលើកនេះ ទទួលបានបទពិសោធន៍ និងបច្ចេកទេស ក្នុងការប្រើប្រាស់បណ្តាញសង្គម ថែមទាំងបង្កើនការទំនាក់ទំនងជាមួយសាធារណជន ពង្រឹងទំនុកចិត្តនៅក្នុងស្ថាប័ន ក្នុងនាមជាតំណាងរដ្ឋាភិបាល និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនសាធារណជន ដោះស្រាយកង្វល់សាធារណៈ និងផ្ដល់ព័ត៌មានរហ័សទាន់ពេលវេលាត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិបទនៃការចែករំលែកព័ត៌មានក្នុងយុគសម័យឌីជីថល ដែលមានការកើនឡើងឥតឈប់ឈរ និងគ្មានព្រំដែននូវចំនួនអ្នកផលិតមាតិកា អ្នកទទួល និងអ្នកប្រើប្រាស់ព័ត៌មាន តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម។

គួរបញ្ជាក់ថា នេះជាលើកទី៣ ហើយ ដែលក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងការងារផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នេះឡើង ដល់មន្រ្តីបង្គោលទំនាក់ទំនងសាធារណៈ ពីគ្រប់អង្គភាពក្រោមឱវាទក្រសួង ដែលវគ្គបណ្តុះបណ្តាលលើកទី១ ស្តីពី “យន្តការផ្សព្វផ្សាយ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន” វគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី “បច្ចេកទេសក្នុងការប្រើប្រាស់ប្រព័ន្ធបណ្ដាញផ្សព្វផ្សាយសង្គម ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន” និងវគ្គបណ្តុះបណ្តាលលើកទី៣ នាពេលនេះស្តីពី “បច្ចេកទេសក្នុងការផលិតវីដេអូ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការងារផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន” ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ