ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន៖ អ.ដ.ក. មានគោលដៅចូលរួមផ្សះផ្សាទំនាស់ក្នុងមូលដ្ឋានសំដៅបង្កើនភាពសុខដុមរមនាជូនពលរដ្ឋ
Fri,29 August 2025 (Time 09:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 84នាក់)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានមានប្រសាសន៍ថា ការបង្កើត អ.ដ.ក.​ នេះឡើង ក្នុងគោលបំណងចំនួន ៣សំខាន់ គឺ៖ ទី១. បង្កើនជម្រើសបន្ថែមកាន់តែច្រើនជូនពលរដ្ឋ ក្នុងការស្វែងរកការដោះស្រាយវិវាទ, ទី២. បង្កើនភាពសុខដុមរនាជូនពលរដ្ឋក្នុងសហគមន៍មូលដ្ឋានតាមរយៈការផ្សះផ្សារវិវាទ និងទី៣. គឺជួយដល់ប្រព័ន្ធតុលាការ តាមរយៈការជួយរំដោះសំណុំរឿងមួយចំនួន ឈានដល់ការកាត់បន្ថយភាពកកស្ទះសំណុំរឿងនៅតុលាការជាដើម។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលធ្វើឡើងនៅខេត្តកែប នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ សិក្ខាសាលានេះបានការចូលរូមពីសំណាក់លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងវត្តមានឯកឧត្តម​ លោកជំទាវ​ ជាសមាជិក អ.ដ.ក. ប្រធានសាលាតំបូងខេត្ត ព្រះរាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម​ លោកជំទាវ​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរង និងអ្នកពាក់ព័ន្ធសរុបជាង ២០០នាក់។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានមានប្រសាសន៍ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ជាយន្តការបំពេញបន្ថែមលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់នៅកម្ពុជា ក៏ដូចជារួមចំណែកលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា រាល់កំណត់ហេតុដែលចេញដោយ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការបញ្ចប់វិវាទណាមួយមានតម្លៃស្មើនឹងសាលក្រមស្ថាពររបស់តុលាការដូច្នេះដែរ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានសង្កត់ធ្ងន់ថា ការបង្កើត អ.ដ.ក. នេះ ក៏ជាសមិទ្ធផលជាក់ស្តែងមួយក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សំដៅសម្រេចឱ្យបាននូវទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ