ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកណ្តាល បានអញ្ជើញចុះសិក្សាស្វែងយល់ពីប្រព័ន្ធធារាសាស្ត្រព្រែកគ្រួសចារ និងប្រព័ន្ធធារាសាស្ត្រតាស៊ូង នៃកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា-អូស្ត្រាលី (កាវ៉ាក់) ក្រោមជំនួយពីរដ្ឋាភិបាលអូស្ត្រាលី ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រព្រែកគ្រួសចារដែលទទួលប្រភពទឹកពីស្ទឹងព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានកសាងឡើងក្នុងឆ្នាំ២០១៨ មានទីតាំងស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ដោយឡែក ប្រព័ន្ធធារាសាស្រ្តតាស៊ូង បានកសាងឡើងក្នុងឆ្នាំ ២០១៧ មានទីតាំងស្ថិតនៅភូមិព្រៃតាពង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធប្រធារាសាស្ត្រព្រែកគ្រួសចារ និងប្រព័ន្ធធារាសាស្ត្រតាស៊ូង ផងដែរ។សូមបញ្ជាក់ថា សហគមន៍កសិករប្រើប្រាស់ទឹកព្រែកគ្រួសចារ បានបង្កើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលមានសមាជិកចំនួន ៣.៨៨១គ្រួសារ ផ្ទៃដីស្រោចស្រព ៣.០២១ហិកតា ក្នុងនោះផ្ទៃដីបង្កបង្កើនផលបាន ២ដងចំនួន ១.៥២១ហិកតា និងបាន ៣ដងចំនួន ១.៥០០ហិកតា គ្របដណ្តប់លើភូមិចំនួន២៧ ឃុំចំនួន៦ នៃស្រុកព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ និងស្រុកស្អាង ខេត្តកណ្តាល។ ចំណែក សហគមន៍កសិករប្រើប្រាស់ទឹកតាស៊ូង បានបង្កើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន ២.២១៨គ្រួសារ ផ្ទៃដីស្រោចស្រព ២.៣៥២ហិកតា គ្របដណ្ដប់លើភូមិចំនួន១៦ ឃុំចំនួន នៃស្រុកព្រៃកប្បាស ខេត្តតាកែវ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ