ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលរងខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលទិន្នន័យដីធ្លីរបស់ខ្លួន នៅក្នុងឯកសារចុះបញ្ជីដីធ្លី
Thu,28 August 2025 (Time 09:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ភ្នំពេញ៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យលើទិន្នន័យដីធ្លីរបស់ខ្លួនដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ទាំងថ្ងៃបុណ្យទានផ្សេងៗ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៥ភូមិ គឺភូមិព្រែកមេស្រុក ភូមិព្រែកលោក ភូមិចុងព្រែក ភូមិព្រែកតាមេម និងភូមិចាស់ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ដែលមានក្បាលដីសរុបមានចំនួន ៥.៨១៩ក្បាលដី នាពេលនេះ គឺជាលើកទី២០ សម្រាប់ក្រុងសំពៅពូន និងជាលើកទី ៣០៣ សម្រាប់ខេត្តកណ្តាល ហើយការបិទផ្សាយនេះមានរយៈពេល១៥ ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៨ ខែ សីហាឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ជាកំណត់។

ឯកឧត្តម ហាក់ សុខមករា បានលើកឡើងថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័សម្រាប់ថ្ងៃនេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដូចនេះ ប្រជាពលរដ្ឋទាំង៥ភូមិ ដែលមានក្បាលដីក្នុងបញ្ជីបិទផ្សាយ ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា និងផ្សព្វផ្សាយទៅអ្នកផ្សេងទៀត ដែលមិនបានចូលរួម ឱ្យគាត់មកពិនិត្យ ព្រោះរយៈពេលនៃការបិទមានត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។

ក្រោយការបិទផ្សាយនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំងអស់នឹងទទួលបានប័ណ្ណកម្មសិទ្ធិ ហើយនិងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលតាមតម្រូវការ។

ឯកឧត្តមបានបន្ថែមថា៖ ការបិទផ្សាយនៅថ្ងៃនេះ ជាដំណាក់កាលទី៣ នៃនីតិវិធី ក្រោយពីបញ្ចប់ការងារនៅវាល ចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ នឹងត្រូវរៀបចំដោយមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យខាងលើនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ