ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី៣
Thu,28 August 2025 (Time 09:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 208នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី៣ ចំនួន ៤០រូប។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកនៃ អ.ដ.ក., ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាភូមិន្ទយុតិ្តធម៌កម្ពុជា ព្រមទាំងសិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ សរុបប្រមាណ ៥៥រូប។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានគូសរំលេចពីការបង្កើត បេសកកម្ម និងវឌ្ឍនភាពការងារសំខាន់ៗរបស់ អ.ដ.ក. ព្រមទាំងផ្តាំផ្ញើឲ្យសិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ទាំងអស់ ខិតខំសិក្សាស្រាវជ្រាវក្រេបយកចំណេះដឹងនូវរាល់ជំនាញក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ខែនេះ សំដៅពង្រឹងសមត្ថភាពជំនាញ និងបង្កើនបទពិសោធលើការអនុវត្តជាក់ស្តែងក្នុងការសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ ឆាប់រហ័ស និងមានប្រសិទ្ធភាព ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ