ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងក្រុងតាខ្មៅ ជាពិសេសបញ្ហាការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ នៅតំបន់មាត់ទន្លេ។កិច្ចប្រជុំនេះ បានប្រព្រឹត្តឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរទីក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើន។ គោលបំណងសំខាន់គឺ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ចំពោះការរំលោភយកផ្លូវសាធារណៈសម្រាប់លក់ដូរ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពក្រុង។ឯកឧត្តម ណុប ដារ៉ា បានសង្កត់ធ្ងន់ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈឡើងវិញ គឺមានសារៈសំខាន់ក្នុងការធានាឲ្យប្រជាពលរដ្ឋធ្វើដំណើរបានប្រកបដោយភាពរលូន និងជួយលើកកម្ពស់សោភ័ណភាពទីក្រុងតាខ្មៅ ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។កិច្ចប្រជុំក៏បានពិភាក្សាលើវិធានការជាក់ស្តែង និងយន្តការអនុវត្ត ដើម្បីអនុវត្តដំណោះស្រាយឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ