ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពត ត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ
Wed,27 August 2025 (Time 02:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពត ត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ ពិសេសពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ក្នុងន័យដើម្បីដាក់ចេញនូវវិធានការនានាបង្ការទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងដែលបង្ករឱ្យមានភាពអសន្តិសុខក្នុងសង្គម។

ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ក៏បានជំរុញបន្ថែមក្នុងការបំផុសឱ្យមានការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពឱ្យបានកផុសផុលបន្ថែមទៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ពិសេសការបង្ការ និងបង្ក្រាបបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ក៏បានថ្លែងកោតសរសើរចំពោះចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលសម្រេចបាននូវលទ្ធ និងការអិវឌ្ឍជាច្រើន ដែលទាំងនេះជាសាក្ខីកម្មនៃការយកចិត្តទុកដាក់អនុវត្តន៍នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ ឱ្យឈានឈ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នសភាពការនៅតាមបណ្តាព្រំដែនកម្ពុជាថៃ នៅតែមានការយ៉ាយី និងឈ្លានពានពីសំណាក់ប្រទេសថៃមកលើទឹកដីកម្ពុជា ហើយបញ្ហាទាំងនេះក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងក្រសួងពាក់ព័ន្ធបាននឹងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីបញ្ចប់ជម្លោះនេះដោយសន្តិវិធី ហើយក្នុងដំណាក់កាលនេះយើងទាំងអស់គ្នាត្រូវមានភាពអត់ធ្មត់ខ្ពស់ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ៦០៥អនក្រ.តត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក កើត ឆែ ជាអភិបាលរងខេត្តកំពត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ