ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅការងារបន្ដ ខែកញ្ញា ឆ្នាំ២០២៥ របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ, លោក-លោកស្រី អនុប្រធានស្ថានីយ៍, លោក-លោកស្រី នាយការិយាល័យ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា ប្រធានអង្គប្រជុំ បានមានប្រសាសន៍កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដែលបានបំពេញការងារ នាពេលកន្លងទៅរហូតទទួលបានជោគជ័យជាបន្តបន្ទាប់។ ទន្ទឹមនឹង សមិទ្ធផលសម្រេចបានក្នុងខែសីហាលោកឧត្តមសេនីយ៍ទោ អគ្គនាយករង ក៏បានជំរុញដល់ថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងមន្ដ្រីទាំងអស់ ត្រូវខិតខំបង្កើតនូវកម្មវិធីផ្សាយល្អៗបន្ថែមទៀត ដើម្បីបម្រើដល់គោលដៅដែលបានដាក់ចេញ នាពេលកន្លងទៅ។លោកឧត្តមសេនីយ៍ទោ អគ្គនាយករង ក៏បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវខិតខំបំពេញការងារបន្ថែម ដើម្បីធ្វើយ៉ាងឱ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ កាន់តែរីកចម្រើនជាបន្ដទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ