ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងសមិទ្ធផលក្នុងរយៈពេល ២ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ អញ្ជើញជាវត្តមានដោយផ្ទាល់ក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ជាមួយគ្នានោះដែរ ឯកឧត្តម លោកជំទាវ ដែលជាទីប្រឹក្សាក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស បានអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៥ ដែលក្រសួងបានអនុវត្តផែនការសកម្មភាពតាមកម្មវិធីទាំង៥ បន្ទាប់មក លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញស្ដីពីសមិទ្ធផលវិស័យអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ២ឆ្នាំ របស់ក្រសួង ដោយបានបង្ហាញឱ្យឃើញនូវការរីកចម្រើន និងសមិទ្ធផលជាច្រើនគួរជាទីមោទនៈ សម្រាប់ការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្រេចបានតាមផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។បន្ទាប់ពីការអានរបាយការណ៍ និងបទបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី ជាមួយនឹងការថ្លែងអបអរសាទរ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងថ្នាក់ដឹកនាំដែលបានខិតខំសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈភាព ក្នុងរយៈពេល ២ឆ្នាំកន្លងមក សម្រាប់បម្រើជូនប្រជាជន ជាពិសេសនៅតាមតំបន់ជនបទ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដែលជាការតម្រង់ទិសការងារជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យបន្ដយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាព តាមកម្មដែលបានដាក់ចេញឱ្យសម្រេចបានសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត ដោយអនុលោមតាមអភិក្រមពង្រឹង ៧០% និងពង្រីក ៣០%។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ បន្ដជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ដជឿទុកចិត្ត ផ្ដល់កម្លាំងចិត្ត និងគាំទ្រដល់វីរកងទ័ពកម្ពុជានៅជួរមុខ ព្រមទាំងបន្ដរក្សាសាមគ្គីភាពនៃសមរភូមិក្រោយ ដែលជាខ្នងបង្អែកយ៉ាងរឹងមាំសម្រាប់សមរភូមិមុខ ដែលកំពុងឈរជើងការពារទឹកដី យកឈ្នះខ្មាំងសត្រូវឈ្លានពាន នៅគ្រប់សមរភូមិ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ