ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ (Workshop on Digitalization in Public Administration) សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីមានការអញ្ជើញចូលរួមពីសិក្ខាកាមនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ, ប្រទេសជប៉ុន, ប្រទេសចិន, ប្រទេសកូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការតំណាងក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ។ក្នុងប្រសាសន៍ស្វាគមន៍ឯកឧត្ដម យឿន សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបជូនអង្គសិក្ខាសាលាឱ្យជ្រាបថា “សិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈនេះ ជាផ្នែកមួយ នៅក្នុងផែនការសកម្មភាព ACCSM+3 ២០២១-២០២៥ ដែលថ្នាក់ដឹកនាំអាស៊ានបូកបី បានអនុម័តជាផ្លូវការ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយមានប្រទេសកម្ពុជា ជាប្រទេសទទួលបន្ទុកសម្របសម្រួលរៀបចំ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំបងចំនួន៣ ដូចតទៅ៖ (១).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្រ្តីរាជការ លើការធ្វើឌីជីលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ, (២).លើកកម្ពស់ការយល់ដឹង និងចែករំលែកឧត្តមានុវត្ត បទពិសោធន៍ និងនវានុវត្តន៍នៃការធ្វើឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង (៣).សិក្ខាកាមក៏អាចយកឱកាសនៃសិក្ខាសាលានេះ ដើម្បីចែករំលែក និងអភិវឌ្ឍកម្មវិធីសិក្សាអក្ខរកម្មឌីជីថល សម្រាប់ប្រទេសរបស់ខ្លួន ព្រមទាំងវីធីសាស្រ្ត និងយុទ្ធសាស្រ្តសម្រាប់ការអនុវត្តផងដែរ”។សូមជម្រាបថា សិក្ខាសាលានេះ នឹងមានបទបង្ហាញលើប្រធានបទចំនួន៣ រួមមាន៖ ប្រធានបទទី១៖ ស្ដីពីប្លង់មេនៃបរិវត្តកម្មឌីជីថល ធ្វើឡើងដោយអ្នកជំនាញរបស់សាធារណរដ្ឋកូរ៉េ។ ប្រធានបទទី២៖ ស្តីពីឧត្តមានុវត្តន៍លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈ ដោយអ្នកជំនាញរបស់ប្រទេសចិន។ ប្រធានបទទី៣៖ ស្តីពីយន្តការនិងកម្មវិធីសិក្សា ដើម្បីការយល់ដឹងផ្នែកឌីជីថលរបស់មន្ត្រីរាជការ ធ្វើឡើងដោយអ្នកជំនាញរបស់ប្រទេសជប៉ុន។ ក្នុងសិក្ខសាលានេះ បែងចែកកិច្ចពិភាក្សាជា ៤វគ្គ ជាអាទិ៍៖ វគ្គទី១ និងវគ្គទី២ ពិភាក្សាពីប្លង់មេនៃបរិវត្តកម្មឌីជីថលនៃរដ្ឋជាសមាជិកអាស៊ាន។ វគ្គទី៣ ពិភាក្សាពីឧត្តមានុវត្តន៍លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈនៃរដ្ឋជាសមាជិកអាស៊ាន។ វគ្គទី៤ ពិភាក្សាពីយន្តការ និងកម្មវិធីសិក្សាលម្អិត ដើម្បីបង្កើនការយល់ដឹងផ្នែកឌីជីថលរបស់មន្រ្តីរាជការ នៃរដ្ឋជាសមាជិកអាស៊ាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ