ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម កើត ឆែ អញ្ជើញបើក «វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ទាំង១០៥ នៃរាជធានីភ្នំពេញ» ដល់សិក្ខាកាមជាសមាជិក-សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១០៥
Tue,26 August 2025 (Time 11:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 269នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ទាំង១០៥ នៃរាជធានីភ្នំពេញ» ជូនដល់សិក្ខាកាមជាសមាជិក-សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១០៥ សរុបចំនួន ៨៩៩នាក់ ដោយបែងចែកជា០៤វគ្គ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជាសារវន្តដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី-ភារកិច្ចរបស់រដ្ឋបាលសង្កាត់ សំដៅធានារក្សានូវគោលការណ៍អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្ដម កើត ឆែ ក៏បានយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់លោក-លោកស្រី គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលមានឆន្ទៈ និងស្មារតីចូលរួមយ៉ាងពេញលេញក្នុងវគ្គបណ្តុះបណ្តាលនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ