ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី១០ នៃវេទិកាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទីន (FEALAC FMM) ដែលបានប្រព្រឹត្តទៅនៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ពីថ្ងៃទី២០-២២ ខែសីហា ឆ្នាំ២០២៥។នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នាកិច្ចប្រជុំឧត្តមមន្ត្រី FEALAC លើកទី២៤ នៅថ្ងៃទី២១ ខែសីហា ឯកឧត្តម ជុំ សុន្ទរី បានថ្លែងបទអន្តរាគមន៍ ស្ដីពីផែនការសកម្មភាពថ្មីរបស់ FEALAC ដោយបញ្ជាក់សាជាថ្មីអំពីការគាំទ្រដ៏រឹងមាំរបស់កម្ពុជាចំពោះទិសដៅអនាគតនៃវេទិកានេះ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា “ផែនការនេះត្រូវតែបន្តរក្សានូវបរិយាប័ន ភាពជាក់ស្តែង និងការឆ្លើយតបចំអាទិភាពរបស់ប្រទេសសមាជិកទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍ”។នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសFEALAC លើកទី១០ នៅថ្ងៃទី២២ ខែសីហា ឯកឧត្តម ជុំ សុន្ទរី ក្នុងឋានៈជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងសុន្ទរកថាចំនួនពីរ។ ក្រោមរបៀបវារៈទី៣៖ "មាគ៌ាទៅកាន់អ៊ូឡង់បាទ័រ: ការឆ្លុះបញ្ចាំងក្នុងឱកាសខួបលើកទី២៥ នៃ FEALAC" ដោយឯកឧត្តម បានលើកឡើងពីសមិទ្ធផលរបស់ FEALAC រយៈពេល ២៥ ឆ្នាំកន្លងមក និងបានអំពាវនាវឱ្យមានការបង្កើនឆន្ទៈនយោបាយជាបន្ត ដើម្បីលើកកម្ពស់តួនាទីសកលរបស់FEALAC។ ក្រោមរបៀបវារៈទី៤៖ “២៥ ឆ្នាំ និងអនាគត៖ ចក្ខុវិស័យសម្រាប់អាស៊ីបូព៌ា និងអាម៉េរិកឡាទីន” ឯកឧត្តម បានគូសបញ្ជាក់ពីអាទិភាពរបស់កម្ពុជា៖ ការពង្រឹងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន និងការលើកកម្ពស់នូវភាពលេចធ្លោរបស់ FEALAC រួមទាំងតាមរយៈកិច្ចប្រជុំកំពូលនាពេលអនាគត និងការចូលរួមកាន់តែជិតស្និទ្ធ ជាមួយអង្គការសហប្រជាជាតិ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា "ភាពខ្លាំងនាពេលអនាគតរបស់ FEALAC អាស្រ័យលើចក្ខុវិស័យ រចនាសម្ព័ន្ធ ការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែង"។អំឡុងពេលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនេះដែរ ឯកឧត្តម ជុំ សុន្ទរី បានចូលជួបសម្តែងការគួរសម ជាមួយលោកជំទាវ Battsetseg Batmunkh រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី និងជាសហប្រធាននៃ FEALAC FMM ទី១០ ហើយបានជួបពិភាក្សាជាមួយប្រធានគណៈប្រតិភូនៃប្រទេសកូឡុំប៊ី និងស៊ីលី ផងដែរ។គួរឱ្យកត់សម្គាល់ផងដែរថា FEALAC មានរដ្ឋសមាជិកចំនួន ៣៦ប្រទេស គឺ ១៦ប្រទេស មកពីអាស៊ីបូព៌ា រួមទាំងប្រទេសអាស៊ានទាំងអស់ និង ២០ប្រទេស មកពីប្រទេសអាម៉េរិកឡាទីន និងការាបៀន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ