ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Zhejiang Seaport Logistics Group Co., LTD.
Mon,25 August 2025 (Time 09:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Zhejiang Seaport Logistics Group Co., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារនិងស្វែងយល់ពីសក្តានុពលទីផ្សារក្នុងវិស័យភស្តុភារកម្ម ឱកាសវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា និងការបង្កើតកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជនក្នុងការអភិវឌ្ឍនិងលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជា។

នៅក្នុងជំនួបសំដែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សំដៅបន្តកសាងមូលដ្ឋានសេដ្ឋកិច្ច-សង្គមកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចអំពីទិសដៅគោលនយោបាយ និងផែនការអភិវឌ្ឍន៍​នានារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលគាំទ្រ​ដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែកម្ពុជា​ជាប្រទេសមាន​ចំណូលកម្រិតមធ្យម​នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះ ក៏មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ សម្រាប់ការអភិវឌ្ឍគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក​ និងជាពិសេសការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា និងផែនការមេអភិវឌ្ឍន៍ផ្លូវទឹក និងកំពង់ផែនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើឱ្យតំណាងក្រុមហ៊ុន Zhejiang Seaport Logistics Group បន្តសហការជាមួយជំនាញបច្ចេកទេសរបស់ក្រសួង ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ