ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធកីឡាជិះសេះកម្ពុជា (CEF)
Mon,25 August 2025 (Time 05:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 95នាក់)

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធកីឡាជិះសេះកម្ពុជា (CEF) ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ណាន់ដាទេវី ព្រះប្រធានសហព័ន្ធ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។ កិច្ចជំនួបនេះមានគោលបំណងធ្វើការណែនាំពីចក្ខុវិស័យ និងបេសកកម្មរបស់សហព័ន្ធដើម្បីស្វែងរកកិច្ចសហការរវាងស្ថាប័នទាំង២នាពេលអនាគត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការស្វាគមន៍ និងសម្តែងនូវសេចក្តីសោមនស្សរីករាយ ដល់សហព័ន្ធដែលមានបំណងសហការជាមួយ ស.ស.យ.ក. ដើម្បីអភិវឌ្ឍន៍វិស័យកីឡាជិះសេះនៅកម្ពុជា។

ព្រះអង្គម្ចាស់ នរោត្តម ណានដាទេវី បានធ្វើបទបង្ហាញរួមអំពីសហព័ន្ធ និងសកម្មភាពការងាររបស់សហព័ន្ធជូនដល់អង្គប្រជុំ និងលើកយកគម្រោងសំខាន់ៗមួយចំនួនដែលសហព័ន្ធគ្រោងនឹងរៀបចំនាពេលខាងមុខ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះ ព្រះអង្គម្ចាស់ក្សត្រី ព្រះប្រធានសហព័ន្ធ ចំពោះបទបង្ហាញ និងបានទូលថ្វាយអំពីចំណុចដែលត្រូវធ្វើការតាមដានបន្តសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការបន្ត។

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះគឺជាជំនួបដំបូងរវាងស្ថាប័នទាំងពីរ ដែលជាជំហានមួយនៃការសហការគ្នាដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាជិះសេះនៅកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ