ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអតីតយុទ្ធជន,​ ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋភៀសសឹក នៅស្រុកសន្ទុក ខេត្តកំពង់ធំ
Mon,25 August 2025 (Time 03:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 53នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាទដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត, ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានចំនួន ២៥គ្រួសារ ដែលកំពុង រស់នៅលើដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ​ ធិបតី​ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលសម្តេច​ និងលោកជំទាវបណ្ឌិត តែងតែមានការព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិហើយជាមួយនោះដែរសម្ដេចក៏បានសុំផ្ដាំផ្ញើសាកសួរសុខទុក្ខចំពោះពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលបានភៀសសឹកដោយសារសង្គ្រាមឈ្លានពានមកពីតំបន់សមរភូមិប្រយុទ្ធនៅតាមព្រំដែនកម្ពុជា-ថៃ និងបានសូមជូនពរដល់បងប្អូន និងពូមីងទាំងអស់ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ទូទៅស្ដីពីសង្គ្រាមឃ្លានពានដ៍ឃោឃៅព្រៃផ្សៃ ពីសំណាក់ពួកចោរសៀម មកលើដែនអធិបតេយ្យភាព​ និងបូរណភាពទឹកដីកម្ពុជា រយៈពេល ៥យប់ ៥ថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ ព្រមទាំងស្ថានការណ៍ក្រោយមានបទឈប់បាញ់ ដែលបានសម្របសម្រួលដោយឯក​ឧត្តម ដូណាល់ ត្រាំ​ ប្រធានាធិបតីសហរដ្ឋអាមេរិក, តំណាងភាគីចិន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន។ តែភាគីថៃនៅតែរំលោភបំពានជាបន្តបន្ទាប់ ដោយបានចល័តកងទ័ព រាយលួសបន្លា​ ដាក់កង់ឡាន រំលោភព័ទ្ធយកផ្ទះប្រជាពលរដ្ឋ ទន្ទ្រានយកទឹកដីកម្ពុជា ដោយគ្មានការកោតក្រែងអំពីច្បាប់អន្តរជាតិ ដែល​កម្ពុជា​បាន​អត់​ធ្មត់​ និង​គោរពយ៉ាងមុឺងម៉ាត់នូវកិច្ចព្រមព្រាងទាំង ១៣​ចំណុច​ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ​ GBC​ នៅប្រទេស​ម៉ាឡេស៊ី​នៅថ្ងៃទី​០៧​ ខែ​សីហា​ ឆ្នាំ​២០២៥​ កន្លងទៅ​។

ជាមួយនេះដែរ ឧត្តមសេនីយ៍ទោម សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវ​តែ​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ​ នូវ​ភាពឈឺចាប់អំពីការ​ឈ្លាន​ពានដយោងឃ្នងនេះ​ ​ហើយ​ត្រូវតែជឿជាក់លើការដឹកនាំប្រកបដោយភាពឈ្លាសវៃ ម៉ឺងម៉ាត់ អត់ធ្មត់ខ្ពស់បំផុត​ របស់​សម្តេច​តេជោ​ ធិបតី​ ដើម្បីជោគជ័យ​ និង​សន្តិភាព​យូរ​អង្វែង​សម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនក្រុមគ្រួសារតីតយុទ្ធជន ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋភៀសសឹក ចំនួន ២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម, មីជាតិចំនួន ១កេស, ត្រីខកំប៉ុងចំនួន ១យួរ និងទឹកត្រីទឹកស៊ីអ៉ីវចំនួន ២យួរផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ