ភ្នំពេញ៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ រួមជាមួយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងបងប្អូនប្រជាពលករនៅក្នុងស្រុកចំការលើ ចំនួន ៣០០គ្រួសារ ដែលរួមមានជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត។ជាមួយនឹងការសាកសួរសុខទុក្ខ និងសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវម៉ូតូហុងដាឌ្រីម ឆ្នាំ២០២៥ ចំនួន ១គ្រឿង រួមជាមួយនឹងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពជួរមុខ ដែលបានពលី ក្នុងសមរភូមិការពារបូរណភាពដែនដី ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ក្នុងពិធីដ៏សែនមានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកចាំការលើ, លោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំងអស់ ព្រមទាំងបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា យ៉ាងច្រើនកុះករ។ថ្លែងក្នុងពិធីដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងគោរពដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជាក្នុងការការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា រាល់ការលំបាករបស់បងប្អូន រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មិនប្រងើយកន្តើយទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ