ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ បានអនុញ្ញាតអោយមន្ត្រីនគរបាលនារី ចំនួន ០២រូប នៃនាយកដ្ឋានអង្គរក្ស ជួបសំណេះសំណាល និងរាយការណ៍ពីលទ្ធផលដែលទទួលបានជ័យលាភី ពានរង្វាន់ «BEST PERSEVERANCE» (ពាននៃការតស៊ូល្អបំផុត) ក្នុងកម្មវិធីប្រកួតបាញ់កាំភ្លើង Sniper អន្តរជាតិ “Sharp Blade 2025 International Sniper Competition” នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥-១៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក ដែលមានការចូលរួមប្រកួតប្រជែងពីបណ្តាប្រទេស ចំនួន ២៥ប្រទេស។ទន្ទឹមនឹងនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា ក៏បានឧត្ថម្ភថវិកាដល់មន្រ្តីនគរបាលនារីទាំង ០២រូប ព្រមទាំងថ្លែងការកោតសសើរចំពោះការខិតខំប្រឹងប្រែងបំពេញគ្រប់វិញ្ញាសារដែលបានកំណត់ និងទទួលបានជ័យជម្នៈក្នុងចំណោមបេក្ខជនដែលចូលរួមមកពី២៥ប្រទេស។ ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា ក៏បានផ្តល់ជាអនុសាសន៍ ទៅកាន់បេក្ខនារីទាំង ០២រូប ត្រូវប្រឹងហ្វឹកហាត់ជំនាញអោយកាន់តែប្រសើរឡើង និងចែករំលែកជាបទពិសោធន៍ដល់មន្រ្តីបន្តវេន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ