ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដែលរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដល់ដៃពលរដ្ឋយ៉ាងលឿន ឆាប់រហ័ស និងបន្សាបព័ត៌មានក្លែងក្លាយយ៉ាងមានប្រសិទ្ធភាព
Mon,25 August 2025 (Time 01:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 214នាក់)

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋបានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរស់ពលរដ្ឋមកលរាជរដ្ឋាភិបាល និងកងទ័ព។

លោក នេត្រ ភក្ត្រា បានធ្វើការវាយតម្លៃបែបនេះក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន តំណាងមកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មានប្រមាណ ២០០រូប។

លោក នេត្រ ភក្ត្រា បានវាយតម្លៃយ៉ាងដូច្នេះថា៖ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កម្ពុជា គឺបានរួមសហការគ្នាជាធ្លុងមួយផ្សព្វផ្សាយព័ត៌មានជូនទៅដល់បងប្អូនប្រជាពលរដ្ឋពីបញ្ហាព្រំដែន បានគ្រប់ជ្រុងជ្រោយ។ បើទោះបីថៃ បានព្យាយាមបង្កើតព័ត៌មានបំភ្លៃ បំផ្លើសយ៉ាងក៏ដោយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋរបស់យើងនៅនឹងនរក្នុងចិត្ត ដោយសារតែគាត់ទទួលបានព័ត៌មានពិត និងត្រឹមត្រូវពីរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយរបស់កម្ពុជា»។

លោក នេត្រ ភក្ត្រា បានកោតសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងប្រពៃណី ព្រមទាំងអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ បានរួមផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីបញ្ជូនព័ត៌មានពិតពីបញ្ហាព្រដែន ដែលចេញផ្សាយពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ដៃពលរដ្ឋបានយ៉ាងលឿនរហ័ស និងទុកចិត្ត។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រភពព័ត៌មានដែលប្រជាពលរដ្ឋជឿទុកចិត្តពឹងផ្អែកលើប្រភពផ្លូវការ រួមមាន រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន ផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ Facebook និង Telegram របស់សម្តេច ដែលបានផ្តល់នូវព័ត៌មានពិត និងត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ក្រសួងព័ត៌មានអំពាវនាវឱ្យសារព័ត៌មានផ្សព្វផ្សាយដោយផ្អែកលើការពិត ដើម្បីការពារសន្តិសុខ និងការជឿទុកចិត្តសាធារណៈជន។

តាមរយៈការរួមគ្នាផ្តល់ព័ត៌មានពិតពីសំណាក់អ្នកសារព័ត៌មានកម្ពុជា ជុំវិញបញ្ហាព្រំដែន ត្រូវបាន លោក នេត្រ ភក្ត្រា បានបន្ថែមថា សណ្តាប់ធ្នាប់ផ្តល់ព័ត៌មានពីបប្រភពផ្លូវការទៅកាន់ប្រជាពលរដ្ឋ តាមរយៈតួនាទីប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណ គឺបានធ្វើឱ្យបប្រជាពលរដ្ឋនឹងមានការនឹងនរក្នុងចិត្ត មិនជ្រួលច្របល់ ហើយក៏មិនស្លន់ស្លោរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានញុះញង់ បំភ្លៃ បំផ្លើសពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ។

លោក នេត្រ ភក្ត្រា បានគូសញ្ជាក់ថា ការផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ មកលើរាជរដ្ឋាភិបាល ដោយសារតែការផ្តល់នូវព័ត៌មានពិតប្រាកដ ត្រឹមត្រូវ និងច្បាស់លាស់ តាមរយៈការផ្តល់ព័ត៌មានជាប់ជាប្រចាំរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការបរទេស និងក្រសួងការពារជាតិ ពាក់ព័ន្ធនឹងស្ថានការណ៍វិវត្តន៍ថ្មីៗពីបញ្ហាព្រំដែនផងដែរ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ជុំវិញបញ្ហាព្រំដែនភាគីម្ខាងទៀតបង្កើតព័ត៌មានក្លែងក្លាយ ការបំភ្លៃ បំផ្លើស ផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយចោទប្រកាន់មកប្រទេសកម្ពុជាជាញឹកញយដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ