ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត តែងតែផ្ញើក្តីយកចិត្តទុកដាក់ សាកសួរសុខទុក្ខ និងនៅជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ និងមិនទុកឱ្យប្រជាជនភៀសសឹកណាម្នាក់ឯកោ ឬអត់ស្បៀងអាហារនោះឡើយ
Mon,25 August 2025 (Time 11:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ រួមជាមួយឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋភៀសសឹក បងប្អូនប្រជាពលករ និងក្រុមគ្រួសារយោធិននៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ៣៣២គ្រួសារ ដែលរួមមានជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត។ ជាមួយនឹងការសាកសួរសុខទុក្ខ និងសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវម៉ូតូហុងដាឌ្រីម ឆ្នាំ២០២៥ ចំនួន ១គ្រឿង រួមជាមួយនឹងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពជួរមុខ ដែលបានពលី ក្នុងសមរភូមិការពារបូរណភាពដែនដី ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងពិធីដ៏សែនមានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីលោកជំទាវតំណាងរាស្រ្ត, ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត, លោកប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់, លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ ព្រមទាំងបងប្អូន លោកពូ អ្នកមីង លោកយាយយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងគោរពដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជាក្នុងការការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ សូមមានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាល ដែលតែងតែនៅជាមួយបងប្អូន គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ