ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារលោក អាន ទាវ ជាកីឡាករប្រដាល់គុនខ្មែរ ដែលមានជីវភាពក្រីក្រ ស្ថិតនៅសង្កាត់អូចារ ក្រុងបាត់ដំបង
Sun,24 August 2025 (Time 03:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 116នាក់)

បាត់ដំបង៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បន្ទាប់ពីបាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារកីឡាករប្រដាល់ ឈ្មោះ កួន តុលា ហៅគីងកុង ជាក្រីឡាករប្រដាស់គុនខ្មែរ ដែលបានរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះរួចមក ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាខេត្ត និងសហការី បន្តចុះ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ខេត្ត ផ្តល់ជូនគ្រួសារលោក អាន ទាវ ជាកីឡាករប្រដាល់គុនខ្មែរ និងជាសន្តិសុខក្រុមហ៊ុនឯកជន ដែលមានជីវភាពក្រីក្រ ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូចារ ក្រុងបាត់ដំបង។

អំណោយឧបត្ថម្ភជូនគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ១០០ គីឡូក្រាម,ទឹកសុទ្ធ ៥កេស,ទឹកត្រី ៥យួរ,ទឹកស៊ីអ៉ីវ ៥យួរ,មីជាតិ ៥កេស,ត្រីខ៥យួរ សំពត់តង់១ ឃីត១ឈុត(មុង ភួយ ក្រមា សារុង )និងថវិកា១លានរៀល ព្រមទាំងសម្រេចសាងសងផ្ទះ១ខ្នងជូនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ