ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូន គ្រួសារកីឡាករប្រដាល់គុនខ្មែរ១រូប ដែលមានជីវភាពក្រីក្រ និងរងគ្រោះដោយអគ្គីភ័យឆេះផ្ទះនៅស្រុកថ្មគោល
Sun,24 August 2025 (Time 03:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 123នាក់)

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះអគ្គីភ័យ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាខេត្ត និងសហការី ដើម្បីនាំយកអំណោយ របស់សប្បុរសជនផ្តល់ជូនគ្រួសារកីឡាករប្រដាល់ ឈ្មោះ កួន តុលា ហៅគីងកុង ជាក្រីឡាករប្រដាស់គុនខ្មែរ ដែលបានរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ (ផ្ទះជួលគេ) កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩.១០នាទី មូលហេតុ ឆ្លងចន្តរ អគ្គិសនី ស្ថិតនៅ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងនាមកាកបាទក្រហមកម្ពុជាដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានពាំនាំនូវការចូលរួម សោកស្តាយ ជូនដល់គ្រួសាររងគ្រោះ ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច របស់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរង គ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ អ្វីឡើយ ពោល “ទីណា មានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា“។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ក៏សូមឱ្យគ្រួសាររង គ្រោះមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឱ្យតែនៅ មានជីវិតរស់នៅគឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារ ជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយត័្នឱ្យ បានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គិភ័យនេះ។

អំណោយរបស់កាកបាទក្រហមកម្ពុជាផ្តល់ជូន រួមមាន៖ អង្ករ១០០ គីឡូក្រាម ទឹកសុទ្ធ៥កេស ,ទឹកត្រី ៥យួរ.ទឹកស៊ីអ៉ីវ ៥យួរ,មីជាតិ ៥កេស,ត្រីខ៥យួរ ,សំពត់តង់១ ឃីត១ឈុត (មុង ភួយ ក្រមា សារុង )និងថវិកាចំនួន ១០លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ