ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា បេក្ខជនដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។ប្រសាសន៍នេះ ត្រូវបានថ្លែងឡើងនៅក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ ដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីមតាកែវ។ក្នុងនាមជាអធិបតីរួមជាមួយឯកឧត្តម សរ ភមរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ឯកឧត្តម វ៉ី សំណាង អញ្ជើញកាត់ស្រោមវិញ្ញាសារដោយផ្ទាល់ដៃ ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌នៃការប្រឡង។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិ»។ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមទៀតថា ការប្រឡងនេះគឺធ្វើឡើងដើម្បីជ្រេីសរេីសយកតែអ្នកដែលមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ មិនមែនជ្រើសរើសយកអ្នកដែលមានខ្នងបង្អែកនោះទេ។ «បេក្ខជនដែលមកប្រឡងនៅថ្ងៃនេះ គឺជាប់ដោយសមត្ថភាពផ្ទាល់ខ្លួន... អ្នកចេះគឺជាប់»។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងសង្កត់ធ្ងន់។សូមជម្រាបថា បេក្ខជនសរុបចំនួន ៦៣៧ នាក់មកពីខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ បានដាក់ពាក្យចូលរួមប្រឡងប្រជែងក្នុងឆ្នាំនេះ។ ដំណើរការប្រឡងត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការជ្រើសរើស ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ